ព័ត៌មានជាតិ
សមត្ថកិច្ច នឹងចុះល្បាត គ្រប់គោលដៅនៅភ្នំពេញ ទាំងផ្លូវតូច ផ្លូវធំ និងលែងអប់រំទៀតហើយ
សមត្ថកិច្ចរាជធានីភ្នំពេញ នៅយប់នេះ នឹងពង្រឹងការអនុវត្តនូវសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញបន្ថែមទៀត ជាពិសេសការអនុវត្តនូវបម្រាមគោចរ ដោយកងកម្លាំងនគរបាល នឹងចេញល្បាតនៅគ្រប់គោលដៅទាំងអស់ ទោះបីជាផ្លូវតូច ឬផ្លូវធំទាំងអស់ ជាពិសេសខណ្ឌនៅជាយរាជធានីភ្នំពេញតែម្ដង។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
ការពង្រឹងការអនុវត្ត វិធានការយ៉ាងដូច្នេះ បន្ទាប់ពីមានកិច្ចប្រជុំ ស្តីពី ការដកពិសោធន៍ នៃការអនុវត្តបម្រាមគោចររយ:ពេល៤ថ្ងៃកន្លងមក ដឹកនាំដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។


លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងថា ដោយអនុវត្តការណែនាំ របស់អភិបាលរាជធានីភ្នំពេញ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ គឺនៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ នឹងមានការបែងចែកកម្លាំង នៅគ្រប់គោលដៅទាំងអស់ ទាំងបណ្ដាផ្លូវតូច ផ្លូវធំ ជាពិសេសតាមបណ្ដាខណ្ឌជាយក្រុង ដើម្បីបន្តអនុវត្តបម្រាមគោចរ ឲ្យមានប្រសិទ្ធភាព និងម៉ឺងម៉ាតបំផុត។
លោកថា «ប្រសិនបើទីតាំងណា បើកល្មើសនឹងសេចក្ដីណែនាំ គឺយើងត្រូវបិទ ហើយនិងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ឬក៏យើងធ្វើការផាកពិន័យ ហើយអ្នកណាគាត់ជួបជុំផឹកស៊ី ល្មើសនឹងបម្រាមគោចរ គឺគោលការណ៍ យើងលែងអប់រំហើយ គឺយើងចាប់យកមកតែម្ដង ដើម្បីអនុវត្តតាមការពិន័យ ឬក៏អនុវត្តតាមនីតិវិធីច្បាប់ ដោយយើងរង់ចាំបទបញ្ជាបន្ថែម របស់ថ្នាក់ដឹកនាំគណៈអភិបាល ក៏ដូចជាឯកឧត្ដមស្នងការ»។
លោកវរសេនីយ៍ឯក សាន សុខសីហា បានអំពាវនាវបន្ថែមថា ក្នុងនាមលោកជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សំណូមពរដោយទទូច ដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរព និងអនុវត្តតាមសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ទាក់ទងនឹងការអនុវត្តបម្រាមគោចរ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ។ ដូច្នេះប្រជាពលរដ្ឋ ដែលគ្មានភារកិច្ចចាំបាច់ទេ សូមកុំចេញពីផ្ទះ ដើម្បីចូលរួមគោរពតាមសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ចៀសវាងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta កាន់តែធ្ងន់ធ្ងរថែមទៀត ហើយការអនុវត្តតឹងរ៉ឹងរបស់អាជ្ញាធរ និងសមត្ថកិច្ច គឺដើម្បីផលប្រយោជន៍រួមប៉ុណ្ណោះ។


នៅក្នុងកិច្ចប្រជុំ ស្តីពី ការដកពិសោធន៍ នៃការអនុវត្តបម្រាមគោចររយ:ពេល៤ថ្ងៃកន្លងមក នាព្រឹកមិញ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអនុវត្ត នូវសេចក្តីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺប្រព្រឹត្ដទៅបានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋ ក៏បានចូលរួមយ៉ាងសកម្មផងដែរ។ ទោះបីជាយ៉ាងណាក្តី ការងារនេះក៏នៅមានចំណុច ចន្លោះប្រហោងមួយចំនួនដែរ ដោយសារតែតាមដងផ្លូវតូចៗ នៅមានប្រជាពលរដ្ឋធ្វើដំណើរនូវឡើយ។ លោក ឃួង ស្រេង ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ពង្រឹងលើការងារនេះបន្ថែមទៀត សំដៅធ្វើយ៉ាងណា រួមគ្នាឈានទៅផ្តាច់ ឬសគល់ជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីDelta ឲ្យបាន។
លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាល នៃការអនុវត្តបម្រាមគោចរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺកម្លាំងទាំងអស់ត្រូវអនុវត្ត ឲ្យបានតឹងរឹងបំផុត ហើយចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងយានយន្ត និងផាកពិន័យ ទៅតាមច្បាប់ ដោយមិនមានការលើកលែងទៀត ហើយចាប់ពីម៉ោងនេះទៅ មិននិយាយពីការអប់រំទៀតឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


