ព័ត៌មានជាតិ
ចាញ់បោកមេខ្យល់យកមកប្លុងចោលនៅចម្ការមីន ម្តាយខំរត់គេចទាំងរបួសជើង
ខេត្តបន្ទាយមានជ័យ៖ អាជីវករលក់ដូរនៅផ្សាររុងគ្លឿពីរនាក់ម្តាយកូន ចាញ់បោកមេខ្យល់យកមកប្លុងចោលក្នុងចំការមីននៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង រត់ធ្លាក់ប្រឡាយបាក់ជើងត្រូវសមត្ថកិច្ចចម្រុះសង្គ្រោះទាន់។
ហេតុការណ៍កើតឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្នុងចំការមីនក្បែរប៉ុស្ដិ៍ប្រាសាទត្បែង ស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។



សមត្ថកិច្ចចម្រុះបានបញ្ជាក់ឲ្យដឹងថា ពេលកំពុងដើរល្បាតនៅតាមបន្ទាត់ព្រំដែន ស្រាប់តែឃើញស្ត្រី២នាក់ម្តាយនិងកូន រត់ចេញពីចំការមីនធ្លាក់ប្រឡាយ បណ្ដាលឲ្យបាក់កជើងខាងស្ដាំសមត្ថកិច្ចចម្រុះបានធ្វើការឃាត់យកមកសួនាំ។
បើតាមស្ត្រីរូបនោះបាននិយាយថា ខ្លួនជាអាជីវករលក់ដូរក្នុងផ្សារុងគ្លឿប្រទេសថៃ។ ថ្ងៃកើតហេតុខ្លួននិងកូនបានឲ្យមេខ្យល់ជូនចេញពីផ្សាររុងគ្លឿសុីសងតាមតម្លៃជូន ពេលនិយាយត្រូវគ្នាហើយមេខ្យល់បានជូនយកមកប្លុងចោលក្នុងចំការមីនដោយដឹងថា ត្រង់ចំណុចនេះជាចំការមីនក៏នាំកូនរត់ធ្លាក់ប្រឡាយ បណ្តាលឲ្យបាក់ជើងតែម្តង ហើយសំណាងណាស់បានសមត្ថកិច្ចល្បាតនៅទីនោះជួយទាន់។
ស្ត្រីម្តាយនិងកូន ក្រោយពីក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរហ័យម្ដាយវិជ្ជមានកូវីដ១៩។ ឥឡូវត្រូវបានខាងក្រុមសុខាភិបាលស្រុកថ្មពួក ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យហើយ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


