ព័ត៌មានជាតិ
ខុសគ្នាតែប៉ុន្មានម៉ោង មនុស្សពីរនាក់លង់ទឹកស្លាប់ មានបញ្ហាសុខភាពនិងជំងឺជាប់ខ្លួន
ខេត្តពោធិ៍សាត់ ៖ រយៈពេល១ថ្ងៃមានករណីស្លាប់ដោយលង់ទឹកចំនួន២នាក់ បន្តបន្ទាប់គ្នានៅស្រុកក្រគរ ដោយខុសគ្នាត្រឹមតែម៉ោងប៉ុណ្ណោះ ដែលហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះស្ថិតនៅភូមិកណ្ដាល ឃុំឈើតុំ និងនៅក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកស្រុកក្រគរបានឲ្យដឹងថា មានមនុស្សចំនួន២នាក់ បានស្លាប់ជាបន្តបន្ទាប់គ្នា ដោយសារករណីលង់ទឹកពីលើកផ្សេងគ្នា ដែលករណីទី១ បានកើតឡើងត្រង់ចំណុចប្រឡាយទឹកផ្នែកខាងមុខផ្ទះជនរងគ្រោះឈ្មោះលុយ ឡូត ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ស្ដ្រីជាប្រពន្ធឈ្មោះ ស៊ឹម ឡាត អាយុ៤៣ឆ្នាំ មានកូនប្រុសស្រីចំនួន៣នាក់ បានបញ្ជាក់ថាប្ដីគាត់មានជំងឺប្រចាំកាយ ហើយមុនកើតហេតុគាត់ប្រាប់ថាទៅបេះស្លឹកម្កាក់ បាត់យូពេកក៍នាំគ្នាដើររកស្រាប់តែប្រទះឃើញលង់ទឹកស្លាប់តែម្តង។

លោកអធិការបន្តទៀតថា ដោយឡែក១ករណីទៀតបានកើតឡើងត្រង់ចំណុចស្រះទឹកផ្នែកខាងក្រោយផ្ទះជនរងគ្រោះឈ្មោះ វៃ គឹមឡាង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ស្ដ្រីជាម្ដាយបង្កើតឈ្មោះ ឡុំ ឡាយ អាយុ ៥៣ឆ្នាំ បានបញ្ជាក់ថាកូនស្រីរងគ្រោះមានជំងឺប្រចាំកាយ(ស្កន់ជ្រូក) មុនកើតហេតុគាត់បានទៅផ្ទះក្បែរនោះ ក្នុងគោលបំណងផ្ញើរលុយទិញថ្នាំឲ្យកូនស្រីរងគ្រោះ ស្រាប់តែបាត់កូនស្រីមិនដឹងទៅណា ភ្លាមនោះឲ្យចៅដើររកក៍ប្រទះឃើញក្នុងស្រះទឹក ទើបនាំគ្នាស្រង់យកមកធ្វើចលនា ប៉ុន្តែកូនស្រីបានស្លាប់បាត់បង់ជីវិតហើយ។ ករណីលង់ទឹកស្លាប់មនុស្ស២នាក់ខាងលើ សមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រទះឃើញសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់ម្នាក់ដែរ ស្ថិតនៅភូមិតាស្ដី ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ សពសមត្ថកិច្ចពិនិត្យពុំមានអ្វីគត់សម្គាល់ករណីផ្សេងទេ ប៉ុន្តែសមត្ថកិច្ចស្រាវជ្រាវរកពុំស្គាល់អត្តសញ្ញាណនោះទេ ក៍សម្រេចបូរជានៅកន្លែងនោះតែម្ដង៕
អត្ថបទ៖ ឧត្តរ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


