Connect with us

ព័ត៌មានជាតិ

លោកឧកញ៉ា លឹម ហេង ៖ មានក្រុមហ៊ុនប្រមាណ១០ហើយ បានសុំចុះបញ្ជីនាំចូល វ៉ាក់សាំងការពារកូវីដ

បានផុស

នៅ

បន្ទាប់ពីក្រសួងសុខាភិបាល បានអនុញ្ញាឲ្យគ្រឹះស្ថាន​អាហរ័ណ-​នីហរ័ណ​ឱសថ ដែលទទួលបាន​ការអនុញ្ញាត​ពីក្រសួង​សុខាភិបាល ​អាចធ្វើការ​ស្នើសុំ​នាំចូល​ វ៉ាក់សាំង​ការពារ​កូវីដ-១៩ ​ដែលបានទទួល​ស្គាល់ដោយអង្គការ​សុខភាព​ពិភពលោក ​កាលពីថ្ងៃ២៧​ ខែ ខែកក្កដា ឆ្នាំ២០២១កនងមក, មកដល់ពេលនេះមានក្រុមហ៊ុនឯកជន ប្រមាណ១០ហើយ ដែលបានសុំចុះបញ្ជីនាំចូល វ៉ាក់សាំងការពារកូវីដ-១៩ មកចែកចាយនៅក្នុងប្រទេសកម្ពុជា។នេះបើយោងតាម ការលើកឡើង របស់លោក​ឧកញ៉ា លឹម ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា។

​លោក​ឧកញ៉ា លឹម ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា នៅព្រលប់ថ្ងៃទី៤ ខែសីហានេះ បានប្រាប់សារព័ត៌មានថា មានក្រុមហ៊ុនប្រមាណជា១០ហើយ ​ដែលបានចុះបញ្ជី​នាំចូល វ៉ាក់សាំង​ការពារ​កូវីដ-១៩ ចូលមក​ក្នុងប្រទេសកម្ពុជា។ ​លោកអនុប្រធានសភាពាណិជ្ជកម្ម បានបញ្ជាក់ថា ​វិស័យឯកជន​កម្ពុជា​ នឹងនាំចូលមក​នូវវ៉ាក់សាំង​ការពារ​ជំងឺកូវី-១៩​ ច្រើនប្រភេទ​ក្នុងពេលឆាប់ៗនេះ ​ដែលអាចចាក់បាន ​ទៅលើកុមារ​ចាប់ពីអាយុ១២ឆ្នាំ​ ឡើងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧកញ៉ា លឹម ហេង​  បានមានប្រសាសន៍ថា “​តាមពិតតៅនីតិវិធីច្បាប់ នៃការនាំចូលវ៉ាក់សាំង និងបរិក្ខារពេទ្យគឺក្រុមហ៊ុន បានបំពេញរួចរាល់ហើយ នៅតែការចុះបញ្ជីតែប៉ុណ្ណោះ”។

លោកអនុប្រធានសភាពាណិជ្ជកម្មរូបនេះ បានបន្តថា៖ “ក្នុងនោះសភាពាណិជ្ជកម្ម ក៏បានស្នើឱ្យមានការកំណត់តម្លៃការធ្វើតេស្ត និងតម្លៃនៃការចាក់វ៉ាក់សាំងដែរហើយ។ ប្រសិនជា មានការថ្លៃធម្មតា គេរត់ទៅរកមន្ទីរពេទ្យរដ្ឋ ដែលធ្វើតេស្ត និងចាក់វ៉ាក់សាំងដោយ Free។ យើងមិនចង់ឱ្យអតិថិជន ត្រូវលង់ខ្លួននៅមន្ទីរពេទ្យឯកជន ដែលមិនដាក់តម្លៃអំពីការធ្វើតេស្ត និងតម្លែការចាក់វ៉ាក់សាំង យើងចង់ឱ្យគាត់ដាក់តម្លៃ នៅតាមគ្លីនិក និងមន្ទីរពេទ្យឯកជន អំពីតម្លៃធ្វើតេស្ត និងតម្លៃការចាក់វ៉ាក់សាំង ដើម្បីងាយស្រួលសម្រាប់អតិថិជន ដែលទៅរកសេវ៉ាធ្វើតេស្ត និងចាក់វ៉ាក់សាំង ប្រសិនអតិថិជនគេពេញចិត្តគេចាក់ បើមិនពេញចិត្តគេមិនចាក់នេះជាវិធីដ៏ល្អ”។ 

បើតាមលោកឧកញ៉ា លឹម ហេង ការនាំចូលវ៉ាក់សាំង របស់ក្រុមហ៊ុនឯកជនទាំងនោះ អាចក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមានការចុះបញ្ជីបណ្តើរៗហើយ គ្រាន់តែយើងមិនការបញ្ជាទិញ របស់ពួកគេនៅពេល មកដល់ពេលណាយើងមិនអាចកំណត់បានទេ គ្រាន់តែយើងដឹងថា មានវ៉ាក់សាំងគ្រប់ប្រភេទ ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក និងការអនុញ្ញាតឱ្យប្រើ ដោយក្រសួងសុខាភិបាល ​នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្រសួង​សុខាភិបាល​កាលពីថ្ងៃទី​២៧ ​ខែកក្កដាកន្លងទៅ​ ​បានអនុញ្ញាត​គ្រឹះស្ថាន​អាហរ័ណ-​ នីហរ័ណ​ឱសថ ​ដែលទទួលបាន​ការអនុញ្ញាត ​ពីក្រសួង​សុខាភិបាល ​អាចធ្វើការ​ស្នើសុំ​នាំចូល​វ៉ាក់សាំង​ការពារ​កូវីដ-១៩ ​ដែលបានទទួល​ស្គាល់ ដោយអង្គការ​សុខភាព​ពិភពលោក​។​ ការអនុញ្ញាត​វិស័យឯកជននាំវ៉ាក់ សាំងកូវីដ-១៩​ចូលនេះ គឺដើម្បី​ចែកចាយ​ចាក់ តាមទីកន្លែង​ផ្តល់សេវា​សុខាភិបាល​ឯកជន​ ស្របច្បាប់​ក្នុងក្របខណ្ឌ​ទូទាំងប្រទេស​ ដោយមានល័ក្ខខ័ណ្ឌ​ប្រតិបត្តិឱ្យបានត្រឹមត្រូវ​តាមស្តង់ដារ​បច្ចេកទេស ​ក្នុងការដឹក​ជញ្ជូន​ការថែរក្សា​ និងការស្តុក​វ៉ាក់សាំង​កូវីដ-១៩​ នៅក្នុងឃ្លាំង​ដើម្បី​ធានា ឱ្យបាននូវសុវត្ថិភាព ​និងប្រសិទ្ធភាពខ្ពស់​៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម