ព័ត៌មានជាតិ
វ៉ាក់សាំង Astra Zeneca ជំនួយប្រទេសអង់គ្លេសនឹងមកដល់ម៉ោង ១ ៣០ រសៀលនេះ
តាមប្រភពព័ត៌មានបានឲ្យដឹងថា វ៉ាក់សាំងជំនួយរបស់ប្រទេសអង់គ្លេស Astra Zeneca នឹងមកដល់ប្រទេសកម្ពុជានៅម៉ោង ១ ៣០ រសៀល។
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកម្មវិធីទទួលវ៉ាក់សាំងដែលផ្តល់ដល់កម្ពុជាដើម្បីប្រយុទ្ធកូវីដ១៩។

អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោកស្រី Tina Redshaw ប្រាប់កម្ពុជាថ្មីនៅព្រឹកនេះ បានបង្ហាញអារម្មណ៍រីករាយ ដែលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ ដូស នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ។
នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង COVID19 ចំនួន ១០០ លានដូស ដល់យុទ្ធនាការប្រយុទ្ធកូវីដ១៩នៅលើពិភពលោក។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


