Connect with us

ព័ត៌មានជាតិ

កូវីដ​បំប្លែង​ខ្លួនដែល​តា បាន​ឆ្លង​រាលដាល​ដល់ ១៧ ខេត្តក្រុង​ទូទាំងប្រទេស

បានផុស

នៅ

រហូតមកដល់​ពេលនេះ មានរាជធានីខេត្តចំនួន ១៧ ដែលមានវត្តមានមេរោគប្រភេទ​បំប្លែងខ្លួន​ដែល​តា (Delta) ក្នុង​សហគមន៍។ នេះ​ជា​ក្តី​ព្រួយ​បារម្ភ ខណៈមេរោគនេះកំពុងតែពង្រីកខ្លួនយ៉ាងលឿនទៅកាន់តំបន់ផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​អាជ្ញាធ​រ​គ្រប់​ខេត្ត​ក្រុង​ត្រៀមលក្ខណៈទុកជាមុនក្នុងគ្រប់គ្រងមេរោគប្រភេទ Delta ពិសេសករណីនាំចូលពីប្រទេសជិតខាងជាប់ព្រំដែនកម្ពុជា ហើយ​ត្រូវរៀបចំមណ្ឌល​ចត្តាឡីស័ក​នៅតាម​ភូមិ-ឃុំ និងមណ្ឌលព្យាបាលនៅតាមស្រុក ដើម្បីត្រៀមលក្ខណៈទទួលយកពលករ​ខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ។

មានការរំពឹងទុកមាន​ពលករខ្មែរ​វិល​ត្រឡប់មកពីប្រទេសថៃច្រើន​ថែម​កទៀត បន្ទាប់ពីការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបញ្ចប់ ជាពិសេស​ការ​នាំ​ម​ក​មេរោគ​បំប្លែង​ខ្លួន​ដ៏​គ្រោះថ្នាក់កាន់តែច្រើនឡើងនៅក្នុង​សហគមន៍។

រដ្ឋាភិបាល​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​តាមមណ្ឌលចត្តាឡីស័កចំពោះអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមាន​កូវីដ-១៩ (មិនមែនប្រភេទ Delta) ត្រូវ​បង្វែរការធ្វើចត្តាឡីស័កនេះទៅធ្វើនៅតាមផ្ទះរៀងៗខ្លួនវិញ សំដៅធានាឱ្យមណ្ឌលចត្តាឡីស័កទាំងនោះ អាចត្រៀមលក្ខណៈក្នុងការទទួលពលករខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃវិញ ដែលភាគច្រើនជាករណីពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទ Delta។

បើតាមរបាយការណ៍ក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទ ដែលតា (Delta) ដែលមានប្រភពចេញពីប្រទេសឥណ្ឌា នៅលើពលករត្រឡប់ពីថៃ អ្នកដំណើរមកតាមជើងហោះហើរ ​និង​បុគ្គលិក​សុខាភិ​បាល រួមទាំង​អ្នកភូមិ​នៅក្នុង​សហគមន៍ សរុប​ចំនួន៣២៧នាក់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម