ព័ត៌មានជាតិ
ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដកើនឡើងជាង៥ពាន់នាក់ និងស្លាប់១១៤នាក់
រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងជាង៥ពាន់នាក់ និងមានអ្នកស្លាប់១១៤នាក់ ដែលជាតួលេខមួយខ្ពស់ បើធៀបទៅនឹងបណ្តាខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥,១៦១នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៤,៦១៤នាក់ កំពុងសម្រាកពេទ្យចំនួន៤២៦នាក់ និងអ្នកស្លាប់ចំនួន១១៤នាក់។

បើតាមលោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់ឱ្យដឹងថា មានកត្តាមួយចំនួនដែលនាំឱ្យស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩នៅខេត្តស្វាយរៀងមិនមានការថមថយនៅឡើយ ក្នុងនោះកក្តាចម្បងជាងគេគឺមានក្រុមកម្មកររោងចក្រមួយចំនួនមិនព្រមយកសំណាកនៅតាមរោងចក្រ និង មិនព្រមធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រដោយពួកគាត់ចេញពីរោងចក្រធ្វើដំណើរទៅផ្ទះហើយបានចម្លងជំងឺកូវីដ-១៩ ចូលក្នុងក្រុមគ្រួសារ និងសហគមន៍។
លោកបណ្ឌិតបានបន្តថា «ការកើនឡើងនៃអ្នកជំងឺកូវីដ១៩ គឺបណ្តាលមកពីក្រុមកម្មករដែលគាត់មិនបានធ្វើចត្តាឡីស័កនៅធ្វើចត្តាឡីស័កនៅតាមរោងចក្រទេ ដោយមកធ្វើនៅតាមផ្ទះហើយការធ្វើរបស់គាត់មិនបានល្អត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបបណ្តាលឱ្យចម្លងចូលដល់សហគមន៍ជាបន្តបន្ទាប់ ឥឡូវចំនួនជំងឺកូវីដកាន់តែច្រើននៅគ្រប់ស្រុកក្រុងទាំងអស់នៅក្នុងខេត្តស្វាយរៀង»។

លោកបណ្ឌិតបានបន្តទៀតថា ក្រៅពីនេះការអនុវត្តរក្សាគម្លាតសុវត្តិភាពនៅមិនទាន់បានត្រឹមត្រូវតាមគោលការណ៍ណែនាំនៅឡើយទេ ដោយបងប្អូនកម្មករកម្មការិនីយើងតែងតែធ្វើដំណើរទៅមករោងចក្រសហគ្រាសដោយប្រើមធ្យោបាយរួមគ្នា ជិះប្រមូលផ្ដុំរួមគ្នាច្រើន។ កត្តាពលករខ្មែរមួយចំនួនបានវិលត្រឡប់ មកពីប្រទេសថៃដោយពួកគាត់យកជំងឺកូវីដ-១៩ មកជាមួយនិងកត្តាការមិនគោរពតាមវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ជាដើម។
លោកបណ្ឌិត កែរ រដ្ឋា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋពិសេសបងប្អូនកម្មករកម្មការិនីរោងចក្រសូមយកសំណាកនិងធ្វើចត្តាឡីស័កនៅក្នុងរោងចក្រផ្ទាល់ជាជាងទៅធ្វើនៅតាមផ្ទះ ដែលនាំឱ្យមានការឆ្លងរាលដាលជំងឺកូវីដកាន់តែខ្លាំងដោយសារការធ្វើចត្តាឡីស័ករបស់បងប្អូនមិនបានល្អ។

លោកបណ្ឌិតបានបញ្ជាក់ថា «បើបងប្អូនធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ បងប្អូនអាចមានការលំបាកតែម្តងម្នាក់ឯងក្នុងរយៈពេលខ្លី ដោយមិននាំទុក្ខដល់ក្រុមគ្រួសារឪពុកម្តាយ ប្តីប្រពន្ធ និងកូនចៅព្រមទាំងសហគមន៍ទាំងមូលនោះឡើយ តែបើបងប្អូនទៅធ្វើនៅផ្ទះមិនបានត្រឹមត្រូវនឹងនាំមេរោគទៅចម្លងក្នុងក្រុមគ្រួសារនាំលំបាកទាំងអស់គ្នា»៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


