ព័ត៌មានជាតិ
ស្រ្តីម្នាក់រាប់អានគ្នាជាបងប្អូនធម៌ ប្រើរូបភាពក្លែងបន្លំស្នាមមេដៃ ឆបោកប្រាក់ជាង ៣លានដុល្លារ
ភ្នំពេញ៖ លោកសេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០២១នេះ បានសម្រេចធ្វើការចោទស្រ្តីម្នាក់ពីបទឆបោក ទឹកប្រាក់ប្រមាណជាង៣លានដុល្លារអាមេរិកតាមរូបភាពក្លែងបន្លំស្នាមមេដៃ។
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ សំណុំរឿងនេះបានចាត់ទៅចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម។
ជនសង្ស័យមានឈ្មោះ ហេង ស្រីនាត អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៩២ ផ្លូវលេខ១៥ សង្កាត់និរោធខណ្ឌច្បារអំពៅ។ ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខណ្ឌដូនពេញ ចាប់បញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៩ខែសីហា ពាក់ពន្ធពីបទឆបោកប្រាក់ និងក្លែងបន្លំស្នាមមេដៃដែលជាបទល្មើសព្រហ្មទណ្ឌ។

ប្រភពព័តិមាននៅសាលាដំបូងបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨ ឈ្មោះហេង ស្រីនាត បានស្គាល់និងរាប់អានមនុស្ស២នាក់ ក្នុងនោះមានបងស្រីម្នាក់ជាអ្នកមានទ្រព្យស្តុកស្តម្ភសុំធ្វើជាបងធម៍។ នៅក្នុងឆ្នាំ២០១៩ ជនសង្ស័យហេង ស្រីនាត បានបបួលបងធម៍ទាំង២នាក់ចូលហ៊ុនគ្នា ដើម្បីរកសុីនាំចូលគ្រឿងសមុទ្រនិងផ្លែឈើមកលក់បោះដុំលើទីផ្សារ ដោយត្រូវចំណាយដើមទុនសរុបប្រមាណជិត៤លានដុល្លារ ក្នុងនោះបងធម៍ទី១ ចេញចំនួន៣.៥៤៨.៤២២ដុល្លារអាមេរិក ចំណែកបងធម៌ទី២បានចេញចំនួន៣៥ ០០០ដុល្លារអាមេរិក។ ប៉ុន្តែនៅពេលចាប់ផ្តើមបើកមុខរបរការងាររកសុី ជនសង្ស័យឈ្មោះហេង សុីនាត តែងតែលាក់លៀមមិនសូវឲ្យបងធម៌ទាំង២ ដែលជាម្ចាស់ទុនស្គាល់អតិថិជននិងបញ្ជីស្នាមលុយកាក់ទេ។ ក្រោយមកនៅក្នុងឆ្នាំ២០២០ បងស្រីធម៌ម្នាក់ចង់ទិញផ្ទះមួយកន្លែងទៀតបានពឹងឲ្យឈ្មោះហេង សុីនាត ណែនាំទិញផ្ទះនៅបុរីសម្បត្តិមានហេង៣ គំរោងទី២ផ្ទះលេខ១០៤ផ្លូវបេតុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅតម្លៃ ១៦៤.០០០ដុល្លារអាមេរិក។
ដោយការជឿទុកចិត្តលើប្អូនធម៌ ទើបព្រមព្រៀងគ្នាកក់ប្រាក់មុនចំនួន ១១ ២៧៥ដុល្លារអាមេរិកតាមរយៈលិខិតប្រគល់ –ទទួលថ្លៃផ្ទះ ដោយមានស្នាមមេដៃអ្នកលក់ឈ្មោះសុខហ៊ា និងសាក្សីឈ្មោះវ៉ាប៊ុនីជាម្ដាយរបស់ហេងស្រីនាតជនសង្ស័យ។
លុះនៅថ្ងៃទី៥ខែសីហា២០២១ ស្រាប់តែមានហ្វេសបុកឈ្មោះ SOK HENG 2 បានបង្ហោះលិខិតប្រគល់ទទួលប្រាក់កក់ថ្លៃផ្ទះចុះថ្ងៃទី២៨ខែកក្ដដា២០២១ ដោយភ្ជាប់ខ្លឹមសារថា (ឯកសារប្រគល់ទទួលថ្លៃទិញលក់ផ្ទះមិនមែនជារបស់បងធម៌ស្រីទេ ខ្លួនមិនស្គាល់បងធម៌និងឈ្មោះវ៉ា ប៊ុនីនោះដែរ ហើយអ្នកក្លែងបន្លំនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់)។ ក្រោយពេលឃើញហ្វេសប៊ុកបង្ហោះយ៉ាងដូច្នោះ បងស្រីធម៌របស់ជនសង្ស័យបានទំនាក់ទំនងទៅម្ចាស់អាខោនហ្វេសបុកនោះ ទើបដឹងថាស្នាមមេដៃអ្នកលក់ផ្ទះឈ្មោះសុចហ៊ានិងស្នាមមេដៃឈ្មោះវ៉ាប៊ុនីនៅលើលិខខិតប្រគល់ទទួលប្រាក់ ដែលឈ្មោះហេងស្រីនាត ប្រគល់ឲ្យជាស្នាមមេដៃក្លែងក្លាយ ទើបបងស្រីធម៌ភ្ញាក់ខ្លួនដឹងពីចាញ់កលល្បិចឆបោករបស់ប្អូនធម៌ ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ចំពោះជនឆបោកខាងលើនេះ៕
អត្ថបទ៖ មករា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


