Connect with us

ព័ត៌មានជាតិ

អគ្គ​កុងស៊ុល​កម្ពុជា ចុះ​សម្របសម្រួល​ក្រុមកម្មករ​អាជីវករ​នៅ​ផ្សា​រ៉ង​គ្លឿ និង​ពលករ​ខ្មែរ ដែល​ប្រមូល​ផ្តុំគ្នា​ទាមទារ​ត្រឡប់មក​ស្រុក​វិញ

បានផុស

នៅ

​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១ នេះ ស្ថាន​អគ្គ​កុងស៊ុល កម្ពុជា​ប្រចាំ​នៅ ខេត្ត​ស្រះកែវ បាន​ចុះទៅ​សម្រួល​ដល់​ក្រុមកម្មករ និង​អាជីវករ​នៅ​ផ្សា​រ៉ង​គ្លឿ ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​១៤ ខែសីហា នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក កុយ គួ​ង អ្នក​តវ៉ា​ទាំងអស់នោះ ក៏មាន​ពលករ​ខ្មែរ​មួយចំនួនទៀត ដែល​ធ្វើដំណើរ​មកពី​បាងកក និង​បណ្តារ​ខេត្ត​ផ្សេងៗ​ផងដែរ ត្រូវបាន​ក្រុម​មេខ្យល់​ដឹក​មក​ទម្លាក់ចោល​នៅមុខ​ស្ថាន​អគ្គ​កុងស៊ុល​តាំងពី​រំលង​អា​ធ្រា​ត​យប់មិញ ម្ល៉េះ សរុប​ជិត​៦០០ នាក់​។

ចំពោះ​ករណីនេះ លោក​អគ្គ​កុងស៊ុល​កម្ពុជា​បាន​ជួប និង​ធ្វើការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​ថៃ​បានការ​ឯកភាព ជួល​រថយន្ត​ដឹក​ពួកគាត់​ខាងលើ មាន​ចំនួន​៥៨៨ នាក់ (​ស្រី​១៥០ នាក់​) និង​អ្នក​មកពី​បណ្តា​ខេត្ត​នានា​ចំនួន ២៦ នាក់ (​ស្រី​១៥ នាក់​) ទៀត សរុប ៦១៤ នាក់ នាំ​ពួកគាត់​ចេញ​តាម​ច្រក​អូ​បី​ជាន់​ក្នុងស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ ដើម្បី​ប្រគល់​ជូន​សមត្ថកិច្ច​ខ្មែរ យក​ពួកគាត់​ទៅ​ត្រួតពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម