ព័ត៌មានជាតិ
ចាប់សាច់ និងគ្រឿងក្នុងជ្រូក១.៥តោន លើដងផ្លូវលំជិតបន្ទាត់ព្រំដែន ក្នុងស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ សាច់ និង គ្រឿងក្នុងជ្រូកចំនួន ១,៥០០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត បានសហការណ៍ជាមួយកម្លាំងយោធាសឹករង ស្រុកម៉ាឡៃ ចាប់បាននៅថ្ងៃទី១៤ ខែសីហា ២០២១ លើដងផ្លូវលំមួយជិតបន្ទាត់ព្រំដែន ក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មន្ត្រីជំនាញបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា រថយន្តដែលលួចដឹសាច់ និងគ្រឿងក្នុងជ្រូកតាមរថយន្តម៉ាកកូរ៉េ១គ្រឿង ពាក់ស្លាកលេខបាត់ដំបង ៣A.២៥៦១ ក្នុងនោះមាន៣០កេះស្នោ ដែលក្នុង១កេះមានទម្ងន់៥០គីឡូក្រាម សរុប១,៥០០គីឡូក្រាម។ ក្រោយឃាត់បាន ពុំមានជនណាម្នាក់ចេញមុខទទួលខុសត្រូវថា ជាម្ចាស់ទំនិញនោះឡើយ គ្រាន់តែដឹងថាម្ចាស់រថយន្តដឹកសាច់ និងគ្រឿងក្នុងខាងលើឆ្លើយសារថា ខ្លួនស៊ីឈ្នួលដឹកឱ្យគេ មិនស្គាល់ម្ចាស់ទំនិញឡើយ ហើយសាច់ទាំងនេះគ្រោងដឹកទៅកាន់ខេត្តបាត់ដំបង។
លោក ហ៊ុយ ទូច ប្រធានការិយាផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ខាងលោកបានសហការណ៍ជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ ចាប់បានរថយន្ត១គ្រឿងលួចដឹកសាច់ និងគ្រឿងក្នុងជ្រូកខាងលើពិតមែន។ លោកបានបន្តទៀតថា ករណីចាប់សាច់ និងគ្រឿងក្នុងជ្រូកនេះ គឺឃាត់មនុស្ស២នាក់ ម្នាក់ជាអ្នកបើករថយន្ត និងម្នាក់ជាអ្នករួមដំណើរ ហើយយោងតាមការសាកសួរអ្នកបើករថយន្តដឹកសាច់ និងគ្រឿងក្នុងខាងលើ ហាក់និយាយដោះសារថា ខ្លួនមិនស្គាល់ម្ចាស់ទំនិញនោះទេ។ មនុស្សទាំង២នាក់កំពុងនាំយកទៅសាកសួរបន្តនៅការិយាល័យ។

លោកបញ្ជាក់ថា សាច់ទាំងនេះគ្មានលិខិតអនុញ្ញាតិពីក្រសួងឡើយ ហើយការវេចខ្ចប់នេះទៀតសោតក៏មិនត្រឹមត្រូវតាមស្តង់ដារ ឬបទដ្ឋានបច្ចេកទេសនោះដែរ។ បើការដឹកជញ្ជូនមានលក្ខណៈស្តង់ដារ ឬតាមបទដ្ឋានបច្ចេកទេសតែអត់ច្បាប់ ខាងលោកគ្រាន់តែធ្វើកាផាកពិន័យតែប៉ុណ្ណោះ។ តែសាច់ និងគ្រឿងក្នុងជ្រូកទាំងនេះបានរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីសុំគោលការណ៍ដុតកម្ទេចចោលរួចហើយៗ គ្រោង និងដុតកម្ទេចចោលនៅថ្ងៃទី១៥ ខែសីហានេះ និងយកសំណាកវិភាគសាច់ទាំងនេះទៅធ្វើតេស្តរកមេរោគផងដែរ។ សាច់សត្វទាំងអស់នេះ អាចនាំចូលពីថៃតាមច្រករបៀងក្នុងស្រុកកើតហេតុខាងលើក៏ថាបាន នេះជាការសង្ស័យរបស់មត្ថកិច្ចចំរុះតែប៉ុណ្ណោះ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


