អាជ្ញាធរនឹងមានវិធានការធម៌ក្តៅ ពិន័យលើអាជីវករ និងពលរដ្ឋណា មិនពាក់ម៉ាស់ និងជួបជុំគ្នាច្រើន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរនឹងមានវិធានការធម៌ក្តៅ ពិន័យលើអាជីវករ និងពលរដ្ឋណា មិនពាក់ម៉ាស់ និងជួបជុំគ្នាច្រើន

បានផុស

នៅ

​ក្នុងឱកាស​ដឹកនាំ​មន្ត្រី​ជំនាញ និង​អ្នកពាក់ព័ន្ធ​ចុះ​ពិនិត្យ និង​សិក្សា​នៅ​ផ្សារ​បាន​លុង ក្នុង​ក្រុង​បាន​លុង នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ នេះ អាជ្ញាធរខេត្តនឹងធ្វើ​ការផាកពិន័យ​ធ្ងន់ធ្ងរ​ជាង​មុន​ទៅលើ​អាជីវក​រណា​ដែល​មិន​ពាក់​ម៉ាស់ និង​ពាក់​ម៉ាស់​មិន​ត្រឹមត្រូវ ព្រមទាំង​ប្រជាពលរដ្ឋ​ណា​ដែល​ជួបជុំ​គ្នាច្រើនខុសពី​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួងសុខាភិបាល ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយ​ការផាកពិន័យ​នេះ គឺ​ធ្ងន់ធ្ងរ​ជាង​លើក​មុន ព្រោះ​ក្នុង​គោលបំណង​មិន​ឲ្យ​មេរោគ​កូ​វីដ​-១៩ ឆ្លង​រាលដាល​ទាំង​អ្នកលក់​និងទាំង​អ្នកទិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផាកពិន័យ​លើ​អាជីវករ​ផ្សារ​បាន​លុង នៅពេលនេះ នៅ​មិនទាន់​ពិន័យ​ជា​ប្រាក់​មាន​ចំនួន​ច្រើន​នោះទេ ដោយសារមានការ​យោគយល់​ដល់​ប្រជាពលរដ្ឋ តែ​ឥឡូវនេះ​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី ជា​ប្រភេទ​ដែល​តា​(Delta) បាន​កំពុង​រាលដាល​ខ្លាំង​ក្នុង​សហគមន៍ ដូច្នេះអាជ្ញាធរខេត្ត នឹង​អនុវត្ត​ច្បាប់​ផាកពិន័យ​តែម្ដង ទៅលើ​អ្នក​មិន​ពាក់​ម៉ាស់ និង​ការ​ជុំគ្នា​ច្រើន​នៅ​កន្លែង​សាធារណៈ ពិសេស​ក្នុងពេល​ឲ្យ​អាជីវករ​បើក​លក់ដូរ​នៅ​ផ្សារ​បាន​លុង​ឡើងវិញ អាជីវករ​ត្រូវ​អនុវត្ដ​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​ត្រូវ​អនុវត្ដ​វិធានការ​របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ គឺ ៣​កុំ និង​៣​ការពារ​។

មុននឹង​ចុះ​ធ្វើការ​ផាកពិន័យ​ អាជ្ញាធរ​បាន​ចុះ​ណែនាំ​ជាច្រើន​ដង​មកហើយ ប៉ុន្ដែ​អាជីវករ​មួយចំនួន​តូច​មិន​អនុវត្ដ​តាម ទើប​អាជ្ញាធរអនុវត្ដ​ទៅតាម​ផ្លូវច្បាប់ ខណៈដែល​ការមិន​ពាក់​ម៉ាស់​នេះ សង្កេតឃើញថា មាន​អាជីវករ​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ ដែល​ពួកគាត់​មិន​អនុវត្ត​តាមច្បាប់​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​«​រំលឹក​គុណ​អង្គរ​»

នយោបាយ៤ ម៉ោង មុន

គណបក្ស​បេះដូង​ជាតិ ដាក់ពាក្យ​បណ្តឹង​ចូល​ទៅ​កាន់​តុលាការ​កំពូល​រួច​ហើយ នា​រសៀល​នេះ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ឈុត​តំណាង​ជាតិ​បវរ​កញ្ញា​កម្ពុជា​២​រូប​ ត្រៀម​បង្អួត​លើ​ឆាក​អន្តរជាតិ​កំពុង​អង្រួន​បេះដូង​អ្នកគាំទ្រ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ផ្ទុះ​ការគាំទ្រ ! ពេជ្រ សោភា គ្រង​ឈុត​ស្រី្ត​ខ្មែរ​ក្រុង​លង្វែក​អាយុកាល​១០​ឆ្នាំ

កីឡា៥ ម៉ោង មុន

សិក្ខាកាម​ទទួល​លទ្ធផល​ល្អ​៣០% សម្រាប់​សិក្សា​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូ​បង្វឹក​អន្តរជាតិ​កម្រិត ១​កីឡា​ទោចក្រយាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services