ព័ត៌មានជាតិ
ក្រោយពីបើកច្រកព្រំដែន ខេត្តបន្ទាយមានជ័យ មានពលករខ្មែរវិជ្ជមាន២៥៨នាក់ ក្នុងចំណោម១,៦០៤នាក់
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យោធភូមិភាគទី៥ ចុះត្រួតពិនិត្យ ស្ថានភាពពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ សរុបមានចំនួនសរុប១,៦០៤នាក់ ស្រី៥៧៨នាក់ ក្នុងនោះក្រុមគ្រូពេទ្យជួរមុខ បានយកសំណាកធ្វើតេស្តរហ័សរកឃើញអ្នកកើតជំងឺកូវីដ១៩ មានចំនួន២៥៨នាក់ ស្រី៨៥នាក់ ។
លោកឧត្តមសេនីយ៍ទោ សេង ធារិនបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងនោះមានច្រកបឹងត្រកួន ស្រុកថ្មពួក មានអ្នកមិនឆ្លងជំងឺកូវីដ១៩មានចំនួន ២២០នាក់ស្រី ៩០នាក់ អ្នកឆ្លងជំងឺកូវីដ១៩មានចំនួន ១៨នាក់ស្រី១១នាក់ ច្រកអូរបីជាន់ ស្រុកអូរជ្រៅមានចំនួន៨៤៧នាក់ ស្រី២៥២អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន១៧១នាក់ស្រី៤២នាក់ ច្រកបឹងត្រកួន ស្រុកថ្មពួកមានអ្នកមិនឆ្លងជំងឺកូវីដ១៩ មានចំនួន ៨៤៧នាក់ស្រី ២៥២នាក់ អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន១៧១នាក់ស្រី៤២នាក់ ច្រកម៉ាឡៃ ស្រុកម៉ាឡៃមានអ្នកមិនឆ្លងជំងឺកូវីដ១៩ មានចំនួន ៣៣៩នាក់ស្រីនាក់១៥២ អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន៣៨នាក់ស្រី១៦នាក់ ច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានអ្នកមិនឆ្លងជំងឺកូវីដ១៩ មានចំនួន១៩៨នាក់ស្រី៨៤នាក់ អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន៣១នាក់ស្រី១៦នាក់គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។



លោកលោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកកើតជម្ងឺកូវីដ១៩ ដែលមានចំនួន២៥៨នាក់ នោះអាជ្ញាធរ កងកម្លាំងកំពុងដឹកតាមរថយន្តរបស់កងទ័ពយកទៅដាក់មណ្ឌលព្យាបាលនៅក្នុងខេត្តបន្ទាយមានជ័យអស់ហើយផងដែរ ចំណែកអវិជ្ជមានបានបញ្ជូនមណ្ឌលសំចតត្រួតពិនិត្យសុខភាពបន្តមុននឹងបញ្ជូនទៅមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលបន្ត។


ក្នុងនោះ លោកឧត្តមសេនីយ៍ សេង ធារិន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបំពេញប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងមេរោគបម្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែន ធ្វើយ៉ាងណាអនុវត្តឲ្យបានដាច់ខាត ៣កុំ ៣ការពារ ធានាបានសុខសុវត្ថិភាព ផ្ទាល់ខ្លួន និងមិត្តរួមក្រុម។ ក្នុងឪកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ ដល់កងកម្លាំងទាំងដែលខិតខំ ដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ បំពេញបេសកកម្ម ក្នុងប្រតិបត្តិការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ.១៩ និងមេរោគបម្លែងថ្មីដែលតា (Delta) នៅតាមបន្ទាត់ព្រំដែន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី