ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មស្នើដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ចូលរួមកែសម្រួលសេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មី២០២២របស់ចក្រភពអង់គ្លេស
ក្រសួងពាណិជ្ជកម្មស្នើដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ចូលរួមកែសម្រួលសេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មី២០២២របស់ចក្រភពអង់គ្លេសដើម្បីឱ្យមានលក្ខណៈងាយស្រួល និងសាមញ្ញ ប្រកបដោយតម្លាភាព និងបរិយាប័ន្ន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៦ សីហា នេះឲដឹងថាក្រសួងមានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ឱ្យបានជ្រាបថា ចក្រភពអង់គ្លេសបានប្រកាសជូនដំណឹងដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសមានចំណូលមធ្យមកម្រិតទាប ទាំងវិស័យឯកជន និងសាធារណៈ ជាពិសេសក្រុមហ៊ុននាំទំនិញចូលទីផ្សារចក្រភពអង់គ្លេស អំពីសេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មី។
ក្រសួងបានបន្តថាក្នុងដំណើរការនៃការរៀបចំសេចក្តីព្រាងយន្តការអនុគ្រោះពន្ធទូទៅថ្មីនេះ ចក្រភពអង់គ្លេសផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធចូលរួមប្រឹក្សាយោបល់សាធារណៈ ប្រមូលធាតុចូល និងសំណូមពរ តាមរយៈការបំពេញនូវកម្រងសំណួរ ដើម្បីចូលរួមកែសម្រួលលក្ខខណ្ឌតម្រូវ និងនីតិវិធី ឱ្យមានលក្ខណៈងាយស្រួល និងសាមញ្ញ ប្រកបដោយតម្លាភាព និងបរិយាប័ន្ន។ បន្ទាប់ពីទទួលបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ចក្រភពអង់គ្លេសនឹងពិនិត្យសម្រេច ដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅថ្មីមួយ សម្រាប់អនុវត្តនៅឆ្នាំ២០២២ខាងមុខ។
ក្រសួងបនាបន្តទៀតថា « ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មសូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ ចូលរួមឆ្លើយនូវកម្រងសំណួរ តាមរយៈគេហទំព័រផ្លូវការឱ្យបានត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១»។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្ត្រីបច្ចេកទេសនៃក្រសួងពាណិជ្ជកម្ម ដូចខាងក្រោម៖
១-លោក ស៊ី បាទិត្យ អនុប្រធាននាយកដ្ឋាន ទូរស័ព្ទ៖ ០១២ ៩៤៨ ៤៨៤
២-លោក ខុង ប៊ុនរ័ត្ន អនុប្រធាននាយកដ្ឋាន ទូរស័ព្ទ៖ ០១២ ៣០៤ ០១១
៣-លោក ជី សុថារិទ្ធ ប្រធានការិយាល័យ ទូរស័ព្ទ៖ ០១៦ ៤៣២ ៤៤៤
៤-លោកស្រី ម៉ក់ ច័ន្ទសុវណ្ណវល័ក្ខ អនុប្រធានការិយាល័យ ទូរស័ព្ទ៖ ០១២ ៦៩២ ០៨៨៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


