ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច ៖ រដ្ឋាភិបាលក្រៅប្រទេស របស់ក្រុមអតីតបក្សប្រឆាំង គ្មានប្រទេសណា មួយ អាចគាំទ្របានទេ!
នៅក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាមេរិក» នាព្រឹកថ្ងៃទី១៩ ខែសីហានេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង ដោយមិនចំឈ្មោះ តែគេដឹងថា ចង់សំដៅទៅលើក្រុមលោក សម រង្ស៊ី អតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ លោកបណ្ឌិត សុខ ទូច បានថ្លែងថា មានជនជាតិខ្មែរយើងមួយចំនួន ដែលនៅក្រៅប្រទេស ចង់បង្កើតរដ្ឋាភិបាលក្រៅប្រទេស ឬរដ្ឋាភិបាលអនឡាញ តែលោកថា ការបង្កើតនេះ គ្មានប្រទេសណាមួយ អាចគាំទ្របានឡើយ។
តាមលោកបណ្ឌិត សុខ ទូច ការអាចមិនគាំទ្រនេះ ដោយសារផលហេតុចំនួន៣ រួមមាន៖ ទី១. ច្បាប់អន្តរ ជាតិ។ ត្រង់ចំណុចនេះ លោកពន្យល់ថា «អត់អាចរដ្ឋាភិបាលមួយ ដែលគេបោះឆ្នោតឈ្នះហើយ ទៅឲ្យបង្កើតរដ្ឋាភិបាលនិរទេសទេ អត់អាចដាច់ខាត»។ ទី២. គោលការណ៍អាស៊ាន។ ត្រង់ចំណុចនេះ លោកពន្យល់ដែរថា «អញ្ចឹងបើយកដីថៃ យកដីម៉ាឡេក៏ដោយ ដីណាក៏ដោយ ក៏អត់បានដែរ គឺប្រទេសហ្នឹង ជាប្រទេសអ្នកខុស អាស៊ានទៅឆាបធើ របស់អាស៊ាន គឺជាការរំលោភ នូវអធិបតេយ្យ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសមួយទៀត»។
ទី៣. រដ្ឋធម្មនុញ្ញ។ ត្រង់ចំណុចនេះ លោកបណ្ឌិត សុខ ទូច បានថ្លែងថា «សូមអ្នកមើលរដ្ឋធម្មនុញ្ញ មានអ្នកសម្ភាសន៍ជាច្រើន មានអ្នកនយោបាយជាច្រើន តែងតែយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃនេះខ្ញុំយកមក នៅទំព័រទី៤ ជាអក្សរខ្មែរ នៅទំព័រទី៩ អក្សរអង់គ្លេស ក្នុងមាត្រា១ និយាយថា កិច្ចព្រមព្រៀងនេះ ចូលជាធរមាន នៅពេលដែល យើងចាប់ផ្ដើមបញ្ជូន នៃអង្គការសហប្រជាជាតិដើម្បីដោះស្រាយ ហើយបញ្ចប់នៅពេលដែលមានរដ្ឋាភិបាលថ្មី»។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងបន្ថែមថា រដ្ឋាភិបាលមួយ មានរដ្ឋធម្មនុញ្ញ គេមិនអាចយកសន្ធិសញ្ញាណាមកប្រើទេ ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានរលាយបាត់ទៅហើយ នៅពេលមានរដ្ឋា ភិបាលកើតឡើង។ លោកសង្កត់ធ្ងន់ថា «មិនអាចប្រទេសមួយ មានរដ្ឋធម្មនុញ្ញ២ទេ រឿងបញ្ចូល ឬមិនបញ្ចូល ជាសិទ្ធិរបស់សភា ព្រោះយើងដឹកនាំតាមសភានិយម»។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក សម រង្ស៊ី អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានប្រកាសអំពីគម្រោងបង្កើត រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដោយយកគម្រូតាមប្រទេសមីយ៉ាន់ម៉ា តែមកដល់ពេលនេះ ពុំមានប្រជាពលរដ្ឋខ្មែរ ឬបរទេសណាមួយ គាំទ្រការបង្កើតនេះឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


