ព័ត៌មានជាតិ
ក្រសួងកសិកម្ម ប្រកាសច្រានចោលទាំងស្រុងព័ត៌មានដែលថា ក្រសួងមិនចេញច្បាប់ទទួលស្គាល់រោងចក្រកែច្នៃ និង វេចខ្ចប់ផ្លែមៀនប៉ៃលិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានរបស់ឈ្មោះហៅក្រៅថា បូរ៉ា កសិករដាំមៀននៅខេត្តបាត់ដំបងដែលបានផ្តល់ព័ត៌មានតាមរយៈវិទ្យុបារាំង RFI ដែលមិនឆ្លុះបញ្ជាំងពីការពិត ឲ្យប្រជាកសិករមានការយល់ច្រឡំដល់ស្ថាប័នសាធារណៈ ដែលបានខិតខំគ្រប់ បែបយ៉ាងដើម្បីចរចាបើកទីផ្សារសម្រាប់នាំចេញផ្លែមៀនប៉ៃលិន ទៅប្រទេសថៃនិងប្រទេសចិន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី ២០ ខែ សីហា បានចេញមកបដិសេធចំពោះការលើកឡើងរបសឈ្មោះហៅក្រៅថា បូរ៉ា កសិករដាំមៀននៅ ខេត្តបាត់ដំបងដែលបានលើកឡើងថា រាជរដ្ឋាភិបាល មិនព្រមចេញច្បាប់ឲ្យអ្នកវិនិយោគដំណើរការឡសម្ងួតផ្លៃមៀននៅខេត្តប៉ៃលិនដែលបានកសាង២ឆ្នាំរួចមកហើយ ដែលជាមូលហេតុធ្វើឲ្យមៀនប៉ៃលិនមិនអាចនាំចេញបាន ។ នេះបើយោងតាមព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។
វិទ្យុបារាំងអន្តរជាតិ (RFI) បានលើកឡើងថា៖ “ក្រសួងមិនចេញច្បាប់ទទួលស្គាល់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែមៀនប៉ៃលិន”ដោយផ្អែកលើការផ្តល់ព័ត៌មានពីកសិករដាំ មៀនដែលរស់នៅខេត្តបាត់ដំបងដោយមិនបញ្ចេញ ឈ្មោះម្នាក់ហើយដែល RFI ផ្តល់ឈ្មោះហៅក្រៅថា បូរ៉ា។

សេចក្តីប្រកាសព័ត៌មានបានបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមគ្រប់បណ្តាញសារព័ត៌មានអញ្ជើញវិស័យឯក ជនចូលរួមបង្កើតរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែមៀន ប៉ុន្តែរហូតមកដល់ពេលនេះនៅពុំទាន់មានម្ចាស់រោងចក្រកែច្នៃ និង វេចខ្ចប់ផ្លែមៀនណាមួយដែលបានរៀបចំរួចរាល់ មកដាក់ពាក្យស្នើសុំចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មនៅឡើយទេ ។
ទន្ទឹមនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថាកន្លងមកអគ្គនាយកដ្ឋានកសិកម្មនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តជាសេនាធិការបច្ចេកទេសក៏បានផ្តល់កិច្ចសហការជិតស្និទ្ធជាមួយបងប្អូនប្រជាកសិករជាសមាជិកសហគមន៍ដំណាំមៀនប៉ៃលិន ដោយបានផ្តល់ការបណ្តុះបណ្តាល ស្តីពីការអនុវត្តកសិកម្មកម្ពុជា(CamGAP)និងវាយតម្លៃដើម្បីចុះបញ្ជីចម្ការមៀនជាកសិដ្ឋានអនុវត្តកសិកម្មល្អកម្ពុជាបានចំនួន ៥៤ កសិដ្ឋាន។
សូមបញ្ជាក់ជូនផងដែរថា ការចុះបញ្ជីជាកសិដ្ឋានអនុវត្តកសិកម្មល្អនេះជាលក្ខខណ្ឌតម្រូវមួយមិនអាចខ្វះបាននៅក្នុងការចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផលិតផលកសិកម្ម ។ មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏ធ្លាប់បានចុះពិនិត្យផ្ទាល់ដល់ទីកន្លែងសាងសង់រោងចក្រកែច្នៃ និង វេចខ្ចប់ផ្លែមៀនប៉ៃលិន និងណែនាំផ្នែកបច្ចេកទេសជូនតាមជាក់ស្តែង ដើម្បីធានានូវអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសនាំចូលឱ្យបានរួច រាល់នៅមុនពេលអង្គភាពមានសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេស នាំចូលចុះពិនិត្យនិងវាយតម្លៃផ្ទាល់នៅតាមបណ្តារោងចក្រកែច្នៃនិងវេចខ្ចប់រួចទើបអនុញ្ញាតឱ្យធ្វើ ការនាំចេញដូច ដែលក្រសួងធ្លាប់បានផ្សព្វផ្សាយជូនក្នុងសេចក្តីជូនដំណឹងនាពេលថ្មីៗនេះ។

ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមច្រានចោលទាំងស្រុងនូវព័ត៌មានរបស់ឈ្មោះហៅ ក្រៅថា បូរ៉ា កសិករដាំមៀននៅខេត្តបាត់ដំបងដែលបានផ្តល់ ព័ត៌មានតាមរយៈវិទ្យុបារាំង RFI ដោយមិនឆ្លុះបញ្ចាំងការពិត និងមានចរិតញុះញង់ឱ្យប្រជាកសិករមានការយល់ច្រឡំដល់ស្ថាប័នសាធារណៈដែលបានខិតខំគ្រប់បែប យ៉ាងដើម្បីចរចាបើកទីផ្សារសម្រាប់ការនាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសថៃនិងប្រទេសចិន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថាសាធារណជននឹងជ្រាបជាព័ត៌មាននិងចូល, រួមចំណែកក្នុងស្មារតីជួយលើកកម្ពស់ផលិតភាពនិងមោទន ភាពផលិតផលកសិកម្មជាតិយើងជាក់ជាមិនខាន ៕
ដោយ៖ណារី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក