ព័ត៌មានជាតិ
ឃាត់យានយន្ត ២៣០០គ្រឿង បញ្ជូនមនុស្ស ៥០ នាក់ទៅកាត់ទោសនៅតុលាការ
ភ្នំពេញ៖ ក្នុងរយៈពេល២១ថ្ងៃ សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បានធ្វើការឃាត់យានយន្តដែលល្មើសនឹងបម្រាមគោចរជាង ២៣០០គ្រឿង ឃាត់មនុស្សជិត ២០០នាក់ និងបញ្ជួនទៅតុលាការជាង៥០នាក់។

លោកវរសេនីយឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១សីហានេះថា ការអនុវត្តបម្រាមគោចររបស់សាលារាជធានីភ្នំពេញក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មី ដែលតា (Delta) សមត្ថកិច្ចអនុវត្តជាពីរដំណាក់កាលគឺដំណាក់កាលទី១ អនុវត្តពីថ្ងៃទី២៩ខែកក្កដា រហូតដល់ថ្ងៃទី១២សីហា ដែលចាប់ពីម៉ោង៩យប់ដល់ម៉ោង ៣ទៀបភ្លឺ និងដំណាក់កាលទី២ អនុវត្តចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩សីហា ចាប់ពីម៉ោង១០យប់ ដល់ម៉ោង៣ទៀបភ្លឺដូចគ្នា។
ជាលទ្ធផលការអនុវត្តទាំងពីរដំណាក់កាល សមត្ថកិច្ចចម្រុះបានធ្វើការឃាត់យានយន្តដែលល្មើសនឹងបម្រាមគោចរបានចំនួន២៣២៧គ្រឿង ផាកពិន័យចំនួន៦២៤គ្រឿងនៅសល់៥៣គ្រឿង យកមករក្សាទុកនៅតាមបណ្តាអធិការដ្ឋានខណ្ឌដើម្បីដោះស្រាយបន្ត។

លោកបានបន្តទៀតថា សមត្ថកិច្ចក៏បានឃាត់មនុស្សបានចំនួន១៨៤នាក់ ដែលល្មើសវិធានការផ្សេងៗដូចជាជួបជុំផឹកស៊ី និងល្មើសបម្រាមផ្សេងៗបានបញ្ជួនទៅតុលាការចំនួន៥១នាក់ ដើម្បីកាត់ទោសតាមច្បាប់ក្នុងនោះមាន៤នាក់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជួនទៅមណ្ឌលកែប្រែ ធ្វើការពិន័យចំនួន៣១នាក់ និងក្រៅពីនេះធ្វើការណែនាំអប់រំ ហើយអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។
បន្ទាប់ពីបានអនុវត្តបម្រាមគោចររយៈពេល២១ថ្ងៃមក អាជ្ញាធររាជធានីភ្នំពេញបានសម្រេចបិទបញ្ចប់ទាំងស្រុងនូវបម្រាមគោចរពេលរាត្រីចាប់ពីថ្ងៃទី២០សីហា។
បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ អាជ្ញាធរបានបិទបញ្ចប់សម្រាប់តែបម្រាមគោចរមួយប៉ុណ្ណោះ។ ចំណែកវិធានការផ្សេងៗទៀត ដូចជា ការផ្អាកនូវអាជីវកម្ម ដែលមានហានិភ័យខ្ពស់ ការហាមជួបជុំ ដែលមានមនុស្សច្រើនចាប់ពី១៥នាក់ឡើងទៅ គឺនៅតែរក្សាដដែលទេ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


