Connect with us

ព័ត៌មានជាតិ

ឌឺដងពាក្យសម្ដីដាក់គ្នាញឹកពេក យកកែវវាយក្បាលរងរបួសធ្ងន់

បានផុស

នៅ

អំពើរហិង្សាមួយបានកើតឡើង ដោយសារទំនាស់រឿង ឌឺដងខ្លាំងពេក ធ្វើអោយជនសង្ស័យទ្រាំមិនបាន យកកែវវាយក្បាល បណ្តាលអោយជនរងគ្រោះរងរបួស បែកក្បាលហូរឈាម ។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី នៅចំណុចមុខរោងលក់កាហ្វេរបស់ឈ្មោះប៉ោ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ភូ យ៉ាំងក ភេទប្រុស អាយុ២៦ឆ្នាំជនជាតិវៀតណាម កម្មករបូមខ្សាច់ មានទីលំនៅភូមិរកាកោង ឃុំរកាកុងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
រងរបួសចំនួន០៦កន្លែង ដេរចំនួន៤៥ថ្នេរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យឈ្មោះ ដាំង យ៉ាំងថាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទត្រី
មានទីលំនៅភូមិរកាកោង ឃុំរកាកោងទី ១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចស្រុកមុខកំពូលបានអោយដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី ជនសង្ស័យបានទិញស្រាបៀរកម្ពុជាចំនួន០៦កំប៉ុងទៅផឹកនៅមុខផ្ទះឪពុកក្មេករបស់ខ្លួនឈ្មោះ ឌាំង នៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ជាមួយឈ្មោះ វី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ជាអ្នកច្រូតស្មៅគោ ជនជាតិខ្មែរ។

លុះផឹករហូតដល់វេលាម៉ោង១២និង០០នាទី ជនសង្ស័យក៏ឈប់ផឹកស្រាបៀរ ហើយដើរទៅនោមនៅក្បែរ​រោងលក់កាហ្វេរបស់ឈ្មោះ ប៉ោង ពេលនោមរួចជនសង្ស័យក៏បានដើរចូលទៅក្នុងរោងកាហ្វេរបស់ឈ្មោះប៉ោង ពេលចូលទៅដល់ក៏ឃើញជនរងគ្រោះនិងមនុស្សផ្សេងទៀតចំនួន០៤នាក់ កំពុងលេងបៀរដាក់បារី ពេលនោះជនរងគ្រោះបានបបួលជនសង្ស័យលេងបៀរដាក់បារី បើជនរងគ្រោះឈ្នះយកចំនួន០២កញ្ចប់ តែបើជនសង្ស័យឈ្នះបានចំនួន០៤កញ្ចប់ ពេលនោះជនសង្ស័យបានឆ្លើយថា អញអត់លេងទេ ព្រោះអញអ្នកក្រ ភ្លាមនោះជនរងគ្រោះក៏បបួលជនសង្ស័យវាយគ្នាមួយស្មើ ហើយជនសង្ស័យក៏ឆ្លើយថា អញមិនមែនអ្នកប្រដាល់ទេ ហើយក៏ស្ងាត់មាត់រៀងខ្លួន។

បន្ទាប់មកជនរងគ្រោះក៏បានបបួលជនសង្ស័យលេងបៀរទៀត តែជនសង្ស័យនៅតែប្រកែកមិនលេងជាមួយ ហើយក៏មានការឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះក៏បានដាល់ជនសង្ស័យចំនួន០១ដៃចំមុខ ហើយជនសង្ស័យក៏ស្ទុះទៅយកកែវកាហ្វេ វាយទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសស្នាម ហើយអ្នកនៅទីនោះក៏បានមកចាប់ឃាត់ជនរងគ្រោះនិងជនសង្ស័យ បន្ទាប់មកបងប្អូនជនរងគ្រោះក៍បាននាំជនរងគ្រោះយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រកាកោង។

ចំណែកជនសង្ស័យត្រូវបានបងប្អូនរបស់ជនរងគ្រោះមួយចំនួនទៀតចាប់ឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។

ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានយកកែវវាយទៅលើជនរងគ្រោះបណ្ដាលឱ្យមានរបួសស្នាមគិតមែន។ ចំពោះជនសង្ស័យត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកមុខកំពូល។

ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ ជួបជុំគ្នា ដើម្បី​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​”​ព្រែកជីក​ហ្វូណន​តេ​ជោ​”

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋទាញយកកម្មវិធីមួយនេះ ដែលអាចរាយការណ៍ពីករណីគ្រឿងញៀនដោយសម្ងាត់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការសិក្សាជំនាញបច្ចេកទេសដល់​ពលការិនីទើបត្រឡប់ពីអារ៉ាប៊ីសាអូឌីត

កីឡា១០ ម៉ោង មុន

IOC ពិន័យអតីតសមាជិកអូឡាំពិកជាន់ខ្ពស់ Sheikh Ahmad រយៈពេល១៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ២០ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

ព័ត៌មានជាតិ២ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ ចង់ប្រែក្លាយ ប.ស.ស ជាស្ថាប័នឈានមុខក្នុងការបម្រើសេវា​ជូនពលរដ្ឋនៅកម្ពុជា

សន្តិសុខសង្គម២ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

Sokha Hotels

ព័ត៌មានពេញនិយម