សន្តិសុខសង្គម
ស្នងការរាជធានីបញ្ជាឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ដែលប្រើហិង្សាលើស្ត្រីម្នាក់ដល់ក្នុងបន្ទប់
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសម្នាក់បន្ទាប់ពីបែកធ្លាយវីដេអូពីសកម្មភាពប្រើអំពើហិង្សាលើស្ត្រីម្នាក់ដល់ក្នុងបន្ទប់។ ជាមួយគ្នានេះ លោកស្នងការរាជធានីភ្នំពេញ ក៏បានបញ្ជាឲ្យបុរសរូបនោះចូលខ្លួនមកសារភាពកំហុសនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប្ញនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន។

សូមជម្រាបថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មានការបង្ហោះចែកចាយវីដេអូពីសកម្មភាពបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ ដែន សូនី បានចូលទៅវាយស្ត្រីម្នាក់ដល់ក្នុងបន្ទប់ ខណៈសាមីខ្លួនទាំងពីរបានចេញមកបញ្ជាក់ថា គ្រាន់តែជាការថតសម្ដែងតែប៉ុណ្ណោះ ហើយរឿងនេះកន្លងហួសយូរហើយដែរ។
បើតាមប្រភពមួយបានបង្ហើបថា ការប្រើអំពើហិង្សាពីសំណាក់លោក ដែន សូនី លើស្ត្រីរូបនោះបានកើតឡើងបន្ទាប់ពីស្ត្រីរងគ្រោះបានចូលទៅខមិនក្នុងគណនីហ្វេសប៊ុករបស់ខ្លួនធ្វើឲ្យជនបង្កមិនពេញចិត្តក៏មកបើកទ្វារបន្ទាប់ចូលទៅវាយស្ត្រីរងគ្រោះដល់ក្នុងបន្ទប់ ហើយថែមទាំងគម្រាមស្ត្រីរងគ្រោះកុំឲ្យជួបមុខទៀត បើកជួបទៀតនឹងវាយឲ្យធ្ងន់ជាងនេះ។

សូមបញ្ចាក់ថា បន្ទាប់ពីបែកធ្លាយ និងមានការផ្សព្វផ្សាយជាច្រើននៅលើបណ្ដាញសង្គមបុរសជនដៃដល់ និងនារីរគ្រោះបានចេញវីដេអូរួមគ្នាមួយ និងបានបកស្រាយថា នេះគ្រាន់តែជាការថតសម្ដែងតែប៉ុណ្ណោះ ហើយក៏បានកន្លងហួសមកយូរហើយដែរ។
តែទោះបីយ៉ាងណា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានតម្រូវឲ្យសាមីខ្លួនទាំងពីរត្រូវចូលខ្លួនមកបំភ្លឺនៅមុខសមត្ថកិច្ចនៅថ្ងៃទី៤មេសានេះជាកំហិត ព្រោះនេះជាការពុលសង្គម៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


