Connect with us

ព័ត៌មានជាតិ

កម្ពុជាបន្តយកចិន ជាបង្អែកផ្គត់ផ្គង់វ៉ាក់សាំង ខណៈវ៉ាក់សាំងចិន អាចជាជម្រើសប្រើប្រាស់ សម្រាប់ដូសជំរុញ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់កម្មការទទួលបន្ទុកស្វែងរកវ៉ាក់សាំង ត្រូវបន្តយកប្រទេសចិន ធ្វើជាបង្អែកផ្នែក​យុទ្ធសាស្រ្ដ ក្នុងការផ្តត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ហើយប្រភពផ្សេងទៀត នៅបន្តជាប្រភពគាំទ្រ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ស្ដីពី គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដែលចុះ​ហត្ថលេខា​ដោយ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែសីហានេះ បានណែនាំដល់​គណៈ​​កម្ម​ការ​ចំពោះកិច្ច ទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ត្រូវរៀបចំផែនការលទ្ធកម្មបម្រើ ឲ្យផែនការសកម្ម​ភាព ចាក់​វ៉ាក់​សាំងកូវីដ-១៩ ដូសជំរុញ និងស្វះស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំង តាមរយៈយន្តការទ្វេភាគី និងពហុ​ភាគី ដើម្បី​ត្រៀ​ម​បម្រុងវ៉ាក់សាំងទុកជាមុន ឲ្យបានគ្រប់គ្រប់ សម្រាប់ការចាក់ដូសជំរុញនេះ ស្របតាមយុទ្ធ​សាស្រ្ដ​វ៉ាក់សាំង របស់​រាជ​រដ្ឋាភិបាល និងផែនការសកម្មភាព ដែលរៀបចំដោយគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់​សាំងកូវីដ​-១៩ ក្នុងក្រប​ខណ្ឌទូទាំងប្រទេស។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល បានលើកឡើងថា ដោយសារប្រជាជនកម្ពុជាភាគច្រើន លើសលប់បានទទួល​ការចាក់វ៉ាក់សាំង ប្រភេទ Sinopharm និងSinovac ជាវ៉ាក់សាំងមូលដ្ឋាន ហើយដោយសារវ៉ាក់សាំងប្រភេទនេះ ត្រូវបានរកឃើញដោយក្រុមការងារជំនាញថា អាចជាជម្រើសមានប្រសិទ្ធភាព ក្នុងការប្រើប្រាស់សម្រាប់​ជាដូស​ជំរុញ ទាំងចំពោះអ្នកដែលបានចាក់វ៉ាក់សាំង មូលដ្ឋានប្រភេទ Sinopharm ឬSinovac ទាំងចំពោះអ្នកដែលបាន​ចាក់វ៉ាក់សាំង មូលដ្ឋានប្រភេទ Astra Zeneca ឬJohnson & Johnson។

ដូច្នេះក្នុងការរៀបចំផែនការលទ្ធកម្ម វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ គណៈកម្មការចំពោះកិច្ច ទទួលបន្ទុក​លទ្ធកម្ម​វ៉ាក់សាំងកូវីដ-១៩ ត្រូវបន្តយកមិត្តចិនជាបង្អែកផ្នែកយុទ្ធសាស្រ្ដ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង​ដល់ព្រះរាជា​ណាចក្រកម្ពុជា ហើយប្រភេពផ្សេងទៀត នៅបន្តជាប្រភពគាំទ្រ ដែលបម្រើឲ្យតម្រូវការចាំបាច់ នៃផែនការវ៉ាក់​សាំងរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងជាវ៉ាក់សាំងដូសជំរុញ ទាំងជាវ៉ាក់សាំងសម្រាប់ជុំទី២ ផ្អែកតាមលទ្ធភាព​របស់ព្រះរាណាចក្រកម្ពុជា ក្នុងការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩។

សូមជម្រាបថា ផ្អែកតាមការសិក្សា​ស្រាវជ្រាវបែបវិ​ទ្យាសាស្រ្ដខាងលើ និងក្នុងគោលបំណងបង្កើតឲ្យបានឆាប់រហ័ស នូវ «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ-១៩ ពិសេសប្រភេទដែលតា (Delta) ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជាដើម្បីត្រៀមលក្ខណៈ ឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការ ប្រទេស​ពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺ កូវីដ-១៩ តាមគន្លងថ្មី, រាជរដ្ឋាភិបាល​សម្រេច ប្រកាសដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ- ១៩ ដូសជំរុញ» ដល់ប្រជាជនទូទៅ​ចាប់ពី​អាយុ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្ដាលឆ្នាំ២០២២ អាស្រ័យ​លើលទ្ធភាព​នៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម