ព័ត៌មានជាតិ
ពលករខ្មែរពីប្រទេសម៉ាឡេស៊ី ចំនួន៩ នាក់ នឹងមកដល់កម្ពុជាវិញល្ងាចនេះ
ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ និងជួយសម្របសម្រួលបញ្ជូនពលករ ពលការិនី និងកុមារសរុបចំនួន០៩រូប មកកម្ពុជាវិញ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹង នារសៀលថ្ងៃអាទិត្យ ទី២៩ ខែសីហានេះថា ក្នុងចំណោមពលករ ពលការនីខ្មែរទាំងនោះ មាន៨នាក់ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ158 នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង០៥ និង៣០នាទីល្ងាច នេះ។
ចំណែកពលការិនីម្នាក់ទៀត នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបូរីលេខ SQ158 នៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៣០ នាទីល្ងាចស្អែក។
បើតាមលោក កុយ គួង ករណីនេះ ស្ថានទូតបានជួយចេញលិខិតធ្វើដំណើរបណ្តោះអាសន្នចំពោះអ្នក ដែលគ្មានលិខិតឆ្លងដែន និងបានផ្តល់ជំនួយជាកញ្ចប់ស្បៀងអាហារដល់ពលករ ពលការិនី ដែលខ្វះខាត និងប្រាក់ឧបត្ថមមួយចំនួន ក្នុងអំឡុងពេលរង់ចាំត្រឡប់ទៅកម្ពុជាវិញ ព្រមទាំងចាត់មន្ត្រីជូនដំណើរពលករ ពលការិនី និងកុមារខាងលើទៅអាកាសយានដ្ឋាន KLIA ផងដែរ៕
អត្ថបទៈ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


