Connect with us

ព័ត៌មានជាតិ

មុន​នេះ​បន្តិច​រក​​ឃើញ​អាជីវករផ្សារ​បានលុង ១០​នាក់​​ ឆ្លង​កូវីដ១៩​

បានផុស

នៅ

គិត​ត្រឹម​ម៉ោង១០ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ ក្រុមគ្រូពេទ្យ​បាន​តេស្ត​សំណាក​រកឃើញ​អាជីវករ​ផ្សារ​បាន​លុង ក្នុង​ខេត្តរតនគិរី ១០​នាក់​ឆ្លង​កូ​វីដ​១៩​។

រដ្ឋបាលខេត្ត​រតនគិរី កាលពី​ថ្ងៃទី​១ ខែកញ្ញា ​ចេញ​សេចក្តីសម្រេច ស្តីពី​ការបិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ផ្សារ​បាន​លុង ស្ថិតនៅ​ក្រុង​បាន​លុង​ខេត្តរតនគិរី ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រោយពី​បាន​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ តាមរយះ​ការធ្វើ​តេស្ត​រហ័ស​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តីសម្រេច រដ្ឋបាលខេត្ត​បាន​បិទ​ខ្ទប់​ផ្សារ​បាន​លុង​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ រហូត​មានការ​សម្រេច​ជាថ្មី​។​ ការបិទជា​ប​ណ្តាះ​អាសន្ន គឺ​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រោយពី​បាន​រកឃើញ​មាន​វិជ្ជ​មាន​ជំងឺ​កូ​វីដ​១៩ តាមរយះ​ការធ្វើ​តេស្ត​រហ័ស​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១​។​

ក្នុងអំឡុងពេល​បិទ​ខ្ទប់​ទីតាំង​ជា​បណ្តោះអាសន្ន​នេះ រដ្ឋបាល​ក្រុង​បាន​លុង​ត្រូវ ហ៊ុមព័ទ្ធ​ទីតាំង​ផ្សារ​បាន​លុង ផ្អាក​ការចេញ​-​ចូល​ទីតាំង​ផ្សារ​បាន​លុង​នេះ ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​។ ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​ទីតាំង​ខាងលើ សូម​អញ្ជើញ​មកជួប ឬ​ជូនដំណឹង​ដល់​ក្រុមការងារ​មន្ត្រី​សុខាភិបាល​របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ត​ជាបន្ទាន់​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១​តទៅ​។​

ត្រូវអនុវត្ត​ការផាកពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ណា​ដែល​មិ​ម​គោរព​ដោយ​ចេតនា វិធានការ​សុខា​ភិបាល​និង​វិធានការ​រដ្ឋបាល ដែល​រាជរដ្ឋាភិបាល​និង​រដ្ឋបាល​ខេត្តរតនគិរី បានដាក់​ចេញ​ក្នុងការ​ទប់​ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​មិន​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃ​ឡើយ​។ បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​និងសេចក្តីសម្រេច​នេះ​ត្រូវ​ទុកជា​និរាករណ៍​។​

នាយក​រដ្ឋបាល​សាលាខេត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មេបញ្ជាការ​នៃ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តរតនគិរី ប្រធាន​មន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ អភិបាល នៃ​គណៈ​អភិបាលក្រុង​បាន​លុង ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្តី​សម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម