សេដ្ឋកិច្ច
កសិផល កសិឧស្សាហកម្ម ជាង ៨០ ម៉ឺនតោន ត្រូវបាននាំចេញ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ
ប្រជាកសិករនៅតាមបណ្តាខេត្តផ្សេងៗសម្រុកយកកសិផល និងឧស្សាហកម្ម មកតាមច្រកទ្វារអន្តរជាតិអូយ៉ាដាវ ខេត្តរតនគិរី ចេញទៅក្រៅប្រទេស បានជាង ៨០ ម៉ឺនតោន ក្នុងរយៈពេលជិតពីរខែ ដើមឆ្នាំ២០២៤ នេះ។

លោក ស៉ីម លីន ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឱ្យដឹងថា ត្រឹមតែពីរខែប៉ុណ្ណោះ ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ (កម្ពុជា) – លេថាញ់ (វៀតណាម) បាននាំកសិផល និងកសិកឧស្សាហកម្មចេញ សរុបប្រមាណជាង ៨០ ម៉ឺនតោន ក្នុងនោះ ទំនិញនាំចេញសរុបជាផ្លូវការមានចំនួន ១២៦ ៧៦៧ តោន។ កសិផល និងកសិឧស្សាហកម្មនាំចេញជាផ្លូវការនេះមានដូចជា ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ម្សៅដំឡូងមី កៅស៊ូក្រែប និងផ្លែកចេកដំបូងលឿង ដែលទំនិញទាំងអស់នេះសុទ្ធតែជាទំនិញរបស់ក្រុមហ៊ុនដែលត្រូវបង់ពន្ធ។

ចំណែកកសិផលដែលនាំចេញក្រៅផ្លូវការរយៈពេល ២ខែ មានចំនួនសរុប ៦៧៣ ៧៤០ តោន។ ទំនិញនាំចេញក្រៅផ្លូវការនេះគឺជារបស់បងប្អូនប្រជាកសិករដែលផលិតបាន ហើយមិនត្រូវការបង់ពន្ធអាករនោះទេ មានដូចជា ដំឡូងមីស្រស់ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី និងសណ្ដែកសៀងជាដើម។ សរុបទាំងទំនិញផ្លូវការ និងទំនិញក្រៅផ្លូវការ មានចំនួន ៨០០ ៥០៧ តោន។

លោក ស៊ីម លីន បញ្ជាក់ថា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ច្រកទ្វារព្រំដែនអូរយ៉ាដាវបាននាំទំនិញចេញគ្រប់ប្រភេទទៅក្រៅប្រទេសច្រើនជាងឆ្នាំ២០២៣ កន្លងទៅ។

លោក ស៉ីម លីន បានឱ្យដឹងទៀតថា រយៈពេល ២ខែ ដើមឆ្នាំ២០២៤ សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ បច្ចុប្បន្នកំពុងមមាញឹកការនាំកសិផលចេញ និងចូល និងមានទំនាក់ទំនងល្អក្នុងការសហការត្រួតពិនិត្យទប់ស្កាត់ជាមួយភាគីវៀតណាម ក្នុងការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទមានភាពល្អប្រសើរ។ ចំពោះការសម្របសម្រួលក្នុងការធ្វើដំណើរភ្ញៀវជាតិ និងអន្តរជាតិចេញចូលរវាងភាគីទាំងពីរ កម្ពុជា និងវៀតណាម តាមច្រកទ្វារនេះ ក៏មានភាពរលូន៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


