Connect with us

ព័ត៌មានជាតិ

ចៅសង្កាត់ ចាក់អង្រែក្រោម បដិសេធព័ត៌មានថា ផ្លូវជាតិ លេខ២ បាក់ស្រុត រហូតធ្លាក់រថយន្តចូល

បានផុស

នៅ

លោក​ ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យភ្នាក់ងារសារព័ត៌មាន កម្ពុជាថ្មីដឹងតាមរយៈទូរសព្ទ័ថា តាមពិតទាំងព័ត័មាន ក៏ដូចជាប្រភពមិនផ្លូវការ អះអាងថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែកញ្ញា មានករណីបាក់ស្រុតដី​ រហូតដល់ធ្លាក់រថយន្តសេរីទំនើប នៅមុខដេប៉ូខ្សាច់ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញនោះ គឺពុំពិតឡើយ។ តាមពិតរថយន្តនោះ បានបើកបញ្ច្រាសទិស ចូលទៅក្នុងដេប៉ូខ្សាច់របស់ខ្លួន ហើយចូលទៅក្នុងការដ្ឋាន ដែលកំពុងបើកការដ្ឋាន។

លោក ជា សុខៃ បានបញ្ជាក់ថា តាមពិតទៅរថយន្តសេរីទំនើបនោះ គឺជាអ្នកចូលភាគហ៊ុន ក្នុងដេប៉ូខ្សាច់ខាង លើ។ហើយមូលហេតុ ដែលរថយន្តបើកធ្លាក់ចូលក្នុងទីតាំង កំពុងជួសជុលផ្លូវ តាមបណ្តោយផ្លូវជាតិលេខ ២នេះ គឺអ្នកបើកបរ បានបើកបរតាមបណ្តោយ ផ្លូវជាតិលេខ២ ដោយបើកបញ្ចា្រស ពីជើងទៅត្បូង ក្នុងបំណងចូលទៅដេប៉ូរបស់ខ្លួន ហើយស្របពេលនោះ មេឃកំពុងធ្លាក់ភ្លៀងលិចលើទ្រូងផ្លូវ។

ចំណែកអ្នកបើកបរ មិនដឹងថា ជាកន្លែងដែលកំពុងជួសជុល ក៏បើកធ្លាក់ចូលប៉ែកខាងមុខ ទៅក្នុងរណ្តៅតែម្តង។ចំពោះព័ត៌មាន ដែលអះអាងថា រថយន្តកំពុងបើកបរលើផ្លូវ រួចបាក់ស្រុត បង្កឲ្យធ្លាក់រថយន្តចូលនោះ គឺខុសស្រឡះ ហើយមកដល់ថ្ងៃទី៦ ខែកញ្ញានេះ ផ្លូវបានជួសជុលរួចរាល់ហើយ៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម