Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​កំពុង​ស្ដារ​ប្រឡាយ​​ ជាង ២ គីឡូ​បើកមុខទឹក​ហូរ​ទៅស្ថានី​យ​​​កប់ស្រូវ ​ជាផ្លូវរំដោះទឹក​សំខាន់​ចេញពីខណ្ឌ ៣

បានផុស

នៅ

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ កំពុងកាយសំរាម ភក់ និងមែកឈើចេញពីប្រឡាយមេមួយកន្លែង ប្រវែងជាង២គីឡូម៉ែត្រ នៅភាគខាងជើងរាជធានីភ្នំពេញ តាមបណ្តោយផ្លូវ៣០​ម៉ែត្រ ក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿនទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ៨ ខែកញ្ញា នេះថា ប្រឡាយមេនៅអមផ្លូវ៣០ម៉ែត្រ មានប្រវែង២២៧៩ ម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ​៥ម៉ែត្រ ចាប់ពីបុរីអង្គរដល់មុខក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌ​សែនសុខ និងខណ្ឌឫស្សីកែវ។

លោក ម៉ៅ ប៊ុនធឿន បានបន្តឱ្យដឹងទៀតថា លោកឃួង ស្រេង អភិបាលរាជធានី បានឱ្យមន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយអាជ្ញាធរខណ្ឌសែន សុខនិងខណ្ឌឫស្សីកែវ ដើម្បីស្ដារប្រឡាយនេះ ឱ្យទឹកហូរបានលឿន ទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។

ការងារនេះបានអនុវត្ត តាំងពីចុងខែសីហាឆ្នាំ ២០២១ ដោយយើងស្ដារសំរាម មែកឈើ ភក់ចេញពីបាតប្រឡាយ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញ ពីខណ្ឌទួលគោក ខណ្ឌសែនសុខនិងខណ្ឌ​ឬស្សីកែវ។

ក្រុមការងារនៃមន្ទីរធន់ធានទឹកនិងឧតុនិយម គឺត្រូវស្តារប្រឡាយមួយនេះ ជាប្រចាំ បើទោះបីមានការលំបាកមួយចំនួន ជុំវិញមេឈើច្រើនយ៉ាងណាក៏ដោយ ដើម្បីធ្វើយ៉ាងណាបើកផ្លូវទឹកហូរឱ្យបានលឿនទៅកាន់ស្ថានី​យកប់ស្រូវ កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងបីខាងលើនេះ៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម