ព័ត៌មានអន្ដរជាតិ
តំបន់ខ្លះនៅ ថៃ នឹងជួបព្យុះត្រូពិក ថ្ងៃបុណ្យចូលឆ្នាំ
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្យាករថា តំបន់មួយចំនួននៅប្រទេសថៃ ជាពិសេសខេត្តភាគខាងជើង នឹងជួបព្យុះត្រូពិក ក្នុងអំឡុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី។

កាសែត Bangkok Post បានដកស្រង់ប្រភពពីនាយកដ្ឋាន ដែលចេញព្រឹត្តិបត្រព័ត៌មានកាលពីថ្ងៃអង្គារទី៨ខែមេសាឆ្នាំ២០២៥ថា ចាប់ពីថ្ងៃទី១២ដល់១៤ខែមេសា តំបន់ភាគខាងលើប្រទេសថៃ នឹងជួបព្យុះត្រូពិក ដែលបង្កឲ្យមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ ដូច្នេះពលរដ្ឋនៅតាមបណ្តាខេត្តភាគខាងជើង ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ហើយកុំធ្វើដំណើរទៅណាបើមិនចាំបាច់។
ខេត្តទាំងនោះមានដូចជា Chiang Mai, Chiang Rai, Lamphun, Lampang, Mae Hong Son, Phayao, Phrae, Nan, Uttaradit, Sukhothai, Phitsanulok, Phetchabun, Kamphaeng Phet, Tak, Nakhon Sawan និង Uthai Thani។

សេចក្តីប្រកាសនេះ កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយកដ្ឋានខាងលើ បានចេញការព្រមានអំពីព្យុះខែប្រាំង ដែលនឹងវាយប្រហារខ្លាំងលើខេត្តចំនួន៤៨ ភាគច្រើននៅភាគខាងជើង រហូតដល់ចុងសប្តាហ៍ ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធខ្ពស់និងម៉ាសខ្យល់ត្រជាក់ ពីសមុទ្រចិនខាងត្បូង។
យ៉ាងណាមិញ បន្ទាប់ពីព្យុះនេះហើយនោះ ប្រទេសថៃ ក៏នឹងត្រូវវាយប្រហារដោយរលកកម្តៅផងដែរ ដោយមានការព្យាករថា សីតុណ្ហភាពនៅតំបន់មួយចំនួន នឹងកើនឡើងដល់ក្បែរ៤០អង្សាសេ ជាពិសេសនៅភាគខាងត្បូងតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


