Connect with us

ព័ត៌មានជាតិ

ចុះបង្ក្រាប​ទីតាំង​រោងកា​ហ្វេ​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង ​ក្នុងភូមិ​ជ្រៃ​កោង

បានផុស

នៅ

ភ្នំពេញ ៖ ទីតាំង​រោងការ​ហ្វេ​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​ប្រភេទ​ឡូតូ​និង​ជល់​មាន់​តាម​អន​ឡាញ​ត្រូវបាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចោមចៅ​ទី​២ ធ្វើ​ការ​ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​៤និង០០​រសៀល ថ្ងៃទី​០៨​ ខែកញ្ញា ​ឆ្នាំ​២០២១ នៅក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ឃួ​ង​ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​អាជ្ញាធរ​ទាំង​១៤​ខណ្ឌ​បង្ក្រាប​ឱ្យអស់​នូវ​ល្បែងស៊ីសង​ខុសច្បាប់​ដើម្បី​ទប់ស្កាត់​បទ​ល្មើ​ស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​និង​រក្សា​សុ​វត្តិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។

អាជ្ញាធរ​បន្ត​ថា ក្រោយពី​ទទួល​ព័ត៌មាន​សំងាត់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា ទីតាំង​រោងការ​ហ្វេ​ខាង​លើ​បាន​បង្កប់​ល្បែងស៊ីសង ខុសច្បាប់​ប្រភេទ​ឡូតូ​និង​ជល់​មាន់​តាម​អន​ឡាញ ទើ​បលោក​វ៉ា សា​រ៉ង ចៅសង្កាត់​ចោមចៅ​ទី​២ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​តែម្តង និង​ហៅ​ម្ចាស់​ទីតាំង​ធ្វើកិច្ចសន្យា​បញ្ឈប់​សកម្មភាព​លួច​បើក​លេងល្បែង​ទាំងនេះ​តទៅទៀត​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម