Connect with us

ព័ត៌មានជាតិ

មន្រ្តី​នគរបាល​បង្ក​របួសស្នាម ស្រ្តី​ម្នាក់​បែកក្បាល ត្រូវឃាត់​ខ្លួន

បានផុស

នៅ

ស្នងការនគរបាលរាជធានី​ភ្នំពេញបាន​បញ្ជាក់ពីការឃាត់ខ្លួន​ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ បន្ទាប់ពីពេលកេីតហេតុ​រួច​។

ការឃាត់ខ្លួន​មន្រ្តី​នគរបាលរូបនេះ ក្រោយ​មានក​ារ​បង្ក​របួសស្នាម​លើ​ស្រ្តី​ម្នាក់ ដែល​បើកបរ​ល្មើស​ចរាចរណ៍​ដោយ​មិនពាក់មួក​ ដោយ​បើក​រត់​គេច​ពី​សមត្ថកិច្ច ទើប​មានការ​ឃាត់​រហូត​បង្ក​របួសស្នាម​ឲ្យ​បែកក្បាល​ស្រ្តី​រងគ្រោះ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ហេតុការណ៍​បង្ក​មាន​របួស​ស្នាម បន្ទាប់​ពី​មាន​មនុស្សប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាដោយមិនបានពាក់មួកសុវត្តិភាពឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងគ្រឿងស្រវឹង​ខណៈសមត្ថកិច្ចហៅឈប់បែជាបន្ថែមល្បឿនព្យាយា​មគេចខ្លួនត្រូវកម្លាំងសមត្ថកិច្ចទាញអាយឌីវាយបណ្តាលឱ្យធ្លាក់ពីលេីម៉ូតូរងរបួសបែកក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់​ ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងស្រវឹង​ តាមបណ្តោយផ្លូវលេខ២១៥​ ស្ថិតក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ ។

នារីរងគ្រោះដែលត្រូវសមត្ថកិច្ចវាយបែកក្បាលនោះមានឈ្មោះងន​ ស្រីនិច​ អាយុ២២ឆ្នាំ​ ស្នាក់នៅបុរីលឹមឈាងហោចំការដូង​ ។ ចំណែកសមត្ថកិច្ចដែលយកអាយឌីវាយក្បាលនារីខាងលេីនោះឈ្មោះ​ ម៉ាត់ពិសី​ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹង​ ខណៈកំពុងអនុវត្តស្រាប់តែមានម៉ូតូមួយគ្រឿង​ បេីកបរដោយបុរសម្នាក់និងនារីម្នាក់ទៀតរួមដំណេីរជាមួយ​ ធ្វេីដំណេីរឆ្លងកាត់គោលដៅសមត្ថកិច្ចដោយមិនបានពាក់មួកសុវត្តិភាពត្រឹមត្រូវនោះទេ​ ពេលសមត្ថកិច្ចហៅឱ្យឈប់បែជាបន្ថែមល្បឿនព្យាយាមគេចខ្លួន​ ភ្លាមនោះសមត្ថកិច្ចក៏ទាញអាយឌីដែលកាន់ជាប់នឹងដៃស្រាប់វាយក្បាលបណ្តាលឱ្យត្រូវនារីអង្គុយខាងក្រោយបណ្តាលឱ្យធ្លាក់ពីលេីម៉ូតូរងរបួសបែកក្បាល។

បេីតាមនារីរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុខ្លួនបានចេញពីផ្ទះបំណងទៅកម្មវិធីខួបកំណេីតមិត្តភ័ក្តិនៅភោជនីដ្ឋាន​ អ៉ីណែនកាឌិន​ នៅផ្លូវបឹងកក់​ ដោយមិនបានពាក់មួកសុវត្តិភាពទេខណៈមកដល់គោកដៅសមត្ថកិច្ចស្រាប់តែសមត្ថកិច្ចយកអាយឌីវាយក្បាលបែបនេះ​ របួសដេ៣ថ្នេរ។

ជំវិញករណីខាងលេីនេះផងដែរភាគីខាងនារីរងគ្រោះមិនព្រមសម្របសម្រួលជាមួយសមត្ថកិច្ចនោះទេដោយរងចាំរកមេធាវីជួយដោះស្រាយនិងស្នេីដល់ថ្នាក់ដឹកនាំដែលពាក់ពន្ធមេតាជួយរកយុត្តិធម៌ឱ្យនាងផង៕

ទាក់ទង​ករណីនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បាន​បញ្ជាក់​ថា នឹង​បេីក​ការ​ស្រាវជ្រាវបើ​រកឃេីញថាមានកំហុស​ មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់​ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង​ផងដែរ​ ។ ចំពោះអ្នកបេីកបរល្មេីសច្បាប់​ បេីកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម