ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាមិនបានត្រឹមត្រូវនាំឲ្យប៉ះពាល់ដល់សង្គមជាតិ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងហមាផ្ទៃបានលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាមិនបានត្រឹមត្រូវនាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនេះបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាអនឡាញ ស្តីពី “សន្តិសុខបណ្តាញអ៊ីនធើណេត និងព័ត៌មាន”តាមប្រព័ន្ធវីដេអូនៅទីស្តីការក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៧វិច្ឆិកាដោយមានការចូលរួមពីសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃប្រមាណជាង២៥០នាក់។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកវិធីសាស្ត្រក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ការយល់ដឹងនានាពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន និងសន្តិសុខព័ត៌មានជាដើម ដើម្បីឆ្លើយតបទៅនឹងកង្វះខាតនៃការយល់ដឹងអំពីហានិភ័យនានា នៃការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាកង្វះខាតនៃយន្តការច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ចេកវិទ្យានេះ។
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ចំនួននៃអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណែតនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យមានការវិវត្តន៍ថ្មីទាំងក្នុងការបំពេញការងារ និងការសិក្សាផងដែរ។
នាយឧត្តមសេនីយ៍បានបន្តថា ទន្ទឹមនឹងនេះ ការយល់ដឹងអំពីហានិភ័យ យន្តការច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ ហើយមានបទល្មើសបច្ចេកវិទ្យាជាច្រើនដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសការរស់នៅរបស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍បានបន្ថែមថា «ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានេះ បង្កលក្ខណៈងាយស្រួល និងមានផលវិជ្ជមានច្រើន ក៏ប៉ុន្តែក៏ផ្ដល់នូវចំណុចអវិជ្ជមាន និងហានិភ័យដល់អ្នកប្រើប្រាស់ផងដែរ។ហេតុដូចនេះ ការរៀបចំសិក្ខាសាលានេះគឺដើម្បីបណ្ដុះបណ្ដាលអ្នកប្រើប្រាស់ឲ្យចៀសវាងនូវកំហុសឆ្គងនានាក្នុងការប្រើប្រាស់»។

នាយឧត្តមសេនីយ៍បានលើកឡើងទៀតថា កន្លងមក ធ្លាប់មានករណីបទល្មើសបច្ចេកវិទ្យាមួយចំនួនបានកើតឡើងដល់អ្នកប្រើប្រាស់ រួមមានការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណែត និងការគំរាមកំហែងដោយប្រើប្រាស់បច្ចេកវិទ្យាផងដែរ ប៉ុន្តែ ស្ថាប័ន អង្គភាពពាក់ព័ន្ធបានចាត់វិធានការគ្រប់គ្រង ក៏ដូចជាអប់រំដល់អ្នកប្រើប្រាស់ពាក់ព័ន្ធនឹងបញ្ហានេះបានយ៉ាងល្អប្រសើរ។
លោកអគ្គលេខាធិការបានបន្ថែមទៀតថា បច្ចុប្បន្នរបៀបរបបការងារមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាច្រើន ហើយលទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាអាចជំរុញឲ្យមានការអនុវត្តការងារបែបរដ្ឋបាលអេឡិចត្រូនិកក្នុងពេលឆាប់ខាងមុខ ក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋាននៃក្រសួងមហាផ្ទៃ ដែលជាគំរូមួយស្របតាមស្មារតីរបស់រាជរដ្ឋាភិបាលក្នុងការធ្វើសមាហរណកម្មរដ្ឋបាលតាមបែបបច្ចេកវិទ្យាជាមួយប្រទេសអាស៊ានផ្សេងទៀតនាពេលអនាគត។
នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងកិច្ចការរដ្ឋបាលនេះ ផ្ដល់នូវភាពងាយស្រួលក្នុងការស្វែងរកទិន្នន័យ ការគ្រប់គ្រង និងអនុវត្តកិច្ចការរដ្ឋបាល ដែលជួយញ៉ាំងឲ្យការអនុវត្តការងារបានរហ័ស និងប្រសើរជាងមុន។
ព្រមជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ សង្ឃឹមថា សិក្ខាកាម នឹងទទួលបានចំណេះដឹងបន្ថែម ដើម្បីរួមគ្នាជំរុញឲ្យការប្រើប្រាស់បច្ចេកវិទ្យាមានដំណើរការល្អ ហើយអាចទាញប្រយោជន៍បានច្រើនសម្រាប់បំពេញភារកិច្ច ការងារប្រចាំថ្ងៃសម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


