ព័ត៌មានជាតិ
ទេសចរជិត៤០០នាក់ ផ្ដើមចូលកម្សាន្តនៅរមណីយដ្ឋានពាមក្រសោប
១២ថ្ងៃមកហើយដែលសហគមន៍អេកូទេសចរធម្មជាតិ ព្រៃកោងកាងពាមក្រសោប បើកទ្វារទទួលភ្ញៀវទេសចរមកលេងកម្សាន្តឡើងវិញ ក្រោមការអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។
លោក សៅ សំណាង អនុប្រធានសហគមន៍អេកូទេសចរធម្មជាតិ ព្រៃកោងកាងពាមក្រសោប បានឱ្យដឹងកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ថា សហគមន៍ទេសចររបស់លោក គឺបានផ្តើមទទួលភ្ញៀវទេសចរចូលលេងកម្សាន្តលំហែកាយរយៈពល១២ថ្ងៃមកហើយ បន្ទាប់ពីផ្អាកជាបណ្តុះអាសន្នជាច្រើនខែមកគ្រាផ្ទុះការរីករាលដាលជំងឺកូវីដ១៩ខ្លាំង។

លោក សំណាង អះអាងថា ការបើកដំណើរការសហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោបអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តដូចសព្វដង មិនធ្វើឡើងតែចិត្តឯងនោះទេ ពោលគឺមានកិច្ចប្រជុំវាយលម្អិតជាច្រើន បូករួមទាំងការអនុវត្តវិធានការនានាពីសេចក្តីជូនដំណឹងណែនាំរបស់ក្រសួងទេសចរណ៍។
យោងតាមតួលេខអំឡុងពេល១២ថ្ងៃមកនេះសហគមន៍ធម្មជាតិ ដែលមនុស្សគ្រប់គ្នាមិនអាចរំលងបាន គឺបានទទួលភ្ញៀវទេសចរជិត៤០០នាក់ហើយ។ គ្រប់អ្នកទេសចរសុទ្ធតែយល់ដឹងពីរបៀបទប់ស្កាត់កូវីដ១៩ តាមរយៈការពាក់ម៉ាស់ លាងដៃនឹងអាល់កុល និងរក្សាគម្លាតសុវត្ថិភាពជាដើម។
ទោះបីជាការបើកដំណើរការសហគមន៍ទេសចរពាមក្រសោបក៏ដោយ ក៏គេសង្កេតឃើញថាអាជីវករមួយចំនួននៅមិនទាន់ហ៊ានបើកតូបលក់ដូរប្រកបអាជីវកម្ម ឬផ្តល់សេវាដឹកជញ្ចូនទេសចរនៅឡើយទេ ដោយសារតែរង់ចាំឱ្យអត្រាឆ្លងជាជំងឺកូវីដអាចធូរស្រាលខ្លាំងជាងពេលនេះទៀតទើបផ្តើមអាជីវកម្មរបស់ពួកគេឡើងវិញ។

មួយរយៈកាលបិទផ្អាកលែងទទួលភ្ញៀវទេសចរ ព្រោះតែកូវីដនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានលេចរូបរាងឡើងបម្រើដល់សេចក្តីរបស់ប្រជាសហគមន៍ និងអ្នកទេសចរគ្រប់ទិសទី។ នេះបើតាមការបញ្ជាក់របស់លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង គូសបញ្ជាក់ថា តាមរយៈគម្រោងអភិវឌ្ឍន៍បន្ថែមក្នុងសហគមន៍ទេសចរធម្មជាតិពាមក្រសោប ក្រសួងទេសចរណ៍បានរៀបចំកែលម្អនូវមណ្ឌលព័ត៌មានទេសចរ មណ្ឌលលក់ផលិតផលស្នាដៃប្រជាសហគមន៍ បង្គន់អនាម័យ ប្លង់គោលរមណីយដ្ឋាន និងឡដុតសំរាមចំណុះ២ទៅ៤តោនក្នុង១ថ្ងៃៗ។ ដើម្បីបំពេញទៅតាមសេចក្តីចង់បានរបស់សហគមន៍ ក៏ដូចជាអ្នកទេសចរ ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រសហគមន៍ប្រកបដោយចិរភាព។
មន្រ្តីជំនាញទេសចរខេត្ត ក៏រំពឹងទុកជាមុនថា នៅពេលជំងឺកូវីដ ធូរស្រាលអស់កាលណា ច្បាស់ជាមានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនឡើងជាពុំខាន រីឯពលរដ្ឋអ្នកកោះកុងអាចរកចំណូលមកផ្តត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរដូចដើមដែរ៕
អត្តបទៈសិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


