Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ ឃាត់រថយន្តមួយគ្រឿង ដឹកប្រហិតពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត

បានផុស

នៅ

មន្ត្រីជំនាញ បានចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ដឹកផលិតផលកែច្នៃពីសត្វ (ប្រហិត)ចំនួសរុប ១៨,៤៥៤គីឡូ​ក្រាម ដោយឃាត់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១២ និង១៥នាទី យប់រំលងអាធ្រាត នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោម​ការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២០តោន(V1) ពាក់ស្លាកលេខកំពង់ចាម៣A ៩៩៨៣ បានដឹកផលិតផលកែច្នៃពីសត្វ (ប្រហិត) ចំនួនសរុប១៨,៤៥៤គីឡូក្រាម (ហតដកសាច់ក្ដាម ៧,៥០៤គីឡូក្រាម និងហតដកសាច់មាន់ ១០,៩៥០គីឡូក្រាម) ឃាត់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

រថយន្តខាងលើ បាននាំចូលផលិតផល មានដើមកំណើតពីសត្វ (ប្រហិត) មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់​អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារ បានបញ្ជូនវត្ថុតាង បទល្មើសខាងលើនេះ ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វ របស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

អត្ថបទ៖ ហុង  ម៉េងហៀ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម