ព័ត៌មានជាតិ
មន្រ្តីជំនាញរកឃើញសារធាតុគីមីហាមឃាត់លើគ្រឿងសមុទ្រជាង ៤០គីឡូក្រាម ក្នុងផ្សារមោងឫស្សី
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីសាខា (ក.ប.ប) ខេត្តបាត់ដំបង និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យទំនិញ គ្រឿងឧបភោគបរិភោគ និងទំនិញវេចខ្ចប់ស្រាប់តាមផ្ទះ និងតូបលក់ទំនិញនៅផ្សារមោងឫស្សី ស្ថិតក្មុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងនោះមន្រ្តីជំនាញបាន ត្រួតពិនិត្យទំនិញបានចំនួន ១០តូបក្នុងផ្សារ និងផ្ទះលក់ទំនិញជុំវិញផ្សារបាន ៥ផ្ទះ ជាលទ្ធផល បានសម្រេចដកហូតមុខទំនិញដែលប៉ះពាល់សុខភាពរួមមាន មឹកដៃធំទម្ងន់ ១៩,៥គីឡូក្រាម មានសារធាតុគីមី Formalin។ មឹកបំពង់ធំទម្ងន់ ៥,៥គីឡូក្រាម មានសារធាតុគីមី Formalin។ ដៃមឹក ទម្ងន់ ១៩ គីឡូក្រាម មានសារធាតុគីមី Formalin។ សរុប ៤៤គីឡូក្រាម។

ជាមួយគ្នានោះ មន្រ្តីជំនាញក៏បានធ្វើការអប់រំណែនាំផ្សព្វផ្សាយ នូវនីតិវិធីឯកសារគតិយុត្ត ដែលពាក់ព័ន្ធទំនិញ ព្រមទាំងបិទ និងចែកផ្ទាំង POSTER បានចំនួន ១៥ផ្ទាំង ជូនដល់អាជីវករលក់ដូរផងដែរ។
សូមជម្រាបជូនថា ប្រសិនបើគ្រឿងឧបភោគបរិភោគ ឬទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ឬមានសារធាតុគីមីហាមឃាត់ ហើយត្រូវបានដាក់លក់នៅលើទីផ្សារ ពិតជាធ្វើឱ្យអ្នកប្រើប្រាស់មានផលប៉ះពាល់ដល់សុខភាព៕


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


