ព័ត៌មានជាតិ
អាជ្ញាធរបន្តចែក ឱសថបុរាណចិនជូនពលរដ្ឋ នៅតំបន់បិទខ្ទប់ទាំង ៤សង្កាត់ ក្នុងក្រុងសៀមរាប
អំណោយជាឱសថបុរាណចិនជាច្រើនកេស ត្រូវបានអាជ្ញាធរដឹកតាមម៉ូតូ និងរថយយន្ត ទៅចែកជូនប្រជាពលរដ្ឋតាមភូមិ ក្នុងតំបន់បិទខ្ទប់ទាំង៤សង្កាត់ ក្នុងក្រុងសៀមរាប ដែលរួមមាន៖ មានសង្កាត់គោកចក សង្កាត់ស្វាយដង្គំ សង្កាត់ ជ្រាវ និងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបបន្តទៀត នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។
កាលរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក នួន ពុទ្ធរ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានអញ្ជើញ អមដំណើរលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមទាំងក្រុមការងារបច្ចេកទេស ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ដោយមានការសហការ ចូលរួមពីអាជ្ញាធរមូលដ្ឋាន បានធ្វើការនាំយកឱសថបូរាណចិន ទៅចែកជូនដល់ប្រជាពលរដ្ឋដល់លំនៅដ្ឋាន នៅក្នុងសង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវបិទខ្ទប់ជាតំបន់ក្រហម រួមមាន៖ សង្កាត់ស្លក្រាម សង្កាត់គោកចក សង្កាត់ស្វាយដង្គំ និងសង្កាត់ជ្រាវ។
នៅក្នុងការនាំយកអំណោយជាឪសថបុរាណចិននោះ លោកសាស្រ្តាចារ្យ រដ្ឋមន្រ្តី ក៏ដូចជាមន្ត្រីសុខាភិបាល ក៏បានណែនាំបន្ថែម អំពីរបៀបប្រើប្រាស់ឱសថបុរាណចិននេះ ក៏ដូចជាការពាក់ម៉ាស់ ការលាងដៃជាមួយសាប៊ូ ឬអាល់កុល ជេលដល់ប្រជាពលរដ្ឋ ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារទាំងអស់គ្នា ដើម្បីបង្ការនិងការពារខ្លួនយើង ពីមេរោគកូវីដ-១៩ផងដែរ៕
អត្ថបទ៖ គឿន វេត





-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


