ព័ត៌មានជាតិ
ឆេះផ្សារដំបូលខៀវទាំងកណ្តាលអធ្រាត្រ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍
អគ្គិភ័យបានលេបត្របាក់ផ្សារដំបូលខៀវយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្សារដំបូលខៀវ តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញតូបលក់ដូរអស់ ៦តូប និងសម្ភារៈក្នុងតូបអស់ទាំងស្រុង។
ម្ចាស់ទីតាំងលោកឧកញ៉ា កាំង ឡេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអគ្គនាយកផ្សារ ដែលមានអ្នកគ្រប់គ្រងផ្សារឈ្មោះ សុង គឹមហួរ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផ្សារ ចំពោះមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីការឆ្លងចរន្ដអគ្គិសនី។


ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ តូបថ្មប្រក់ស័ង្កសី ដែលមានទំហំ ២០០ម៉ែត្រ x ១២ម៉ែត្រ ឆេះអស់តូបចំនួន៦តូប និងសម្ភារៈក្នុងតូបអស់ទាំងស្រុង និងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។




ជុំវិញប្រតិបត្តិការសង្គ្រោះគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២៤គ្រឿង ប្រើប្រាស់ទឹកអស់២៣ឡាន ស្មើនឹង៩២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង១២ម៉ែត្រគូប , រថយន្ត របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ISI ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត នាថ្ងៃដដែរ៕
អត្ថបទ៖ សុខា
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក



