ព័ត៌មានជាតិ
សាលារៀនចំនួន១២៤ ក្នុងខេត្តកំពង់ចាម បានបើកដំណើរការវិញហើយ នៅថ្ងៃនេះ
មានសាលារៀនចំនួន ១២៤សាលា ក្នុងខេត្តកំពង់ចាម ចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅ និងសាលាពុទ្ធិកៈ បានបើកដំណើរការឡើងវិញហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ដោយក្នុងនោះបានអនុវត្តវិធានសុខាភិបាល SOP យ៉ាងខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីរដ្ឋបាលខេត្ត បានវាយតម្លៃ អំពីការបើកគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមរួចមក មានសាលាចំនួន ១២៤សាលា បានបើកឲ្យសិស្សានុ-សិស្ស ចូលរៀនវិញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។ ក្នុងនោះកម្រិតអនុវិទ្យាល័យ ចំនួន៨១កន្លែង វិទ្យាល័យ ចំនួន៤៣កន្លែង និងគ្រឹះស្ថានសិក្សាឯកជន ចំនួន៣១កន្លែង។
លោកប្រធានមន្ទីរ បានបន្ថែមទៀតថា ដោយតាមសាលានីមួយៗ គណៈគ្រប់គ្រងសាលា ត្រូវអនុវត្តវិធានសុខាភិបាលកម្រិត SOP ឲ្យបានខ្ជាប់ខ្ជួន គឺទាំងមុនចូល និងក្រោយបញ្ចប់ការសិក្សា។ ដោយឡែក វិទ្យាល័យអប់រំពិសេសក្រុងកំពង់ចាម ដោយសារសិស្សនៅឆ្ងាយៗពេក ទើបខាងគណៈគ្រប់គ្រងសាលា នឹងបើកឲ្យដំណើរការនៅថ្ងៃខាងមុនទៀត។
សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកបវេសនកាល នៅវិទ្យាល័យបឹងកុក ក្រុងកំពង់ចាម។ លោកអភិបាលខេត្ត បានថ្លែង ដំណាក់កាលដំបូងនេះ គឺឲ្យសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ និងសាលាពុទ្ធិក: ចូលរៀននៅថ្ងៃទី២០ ខែកញ្ញានេះ។ ដោយឡែក កម្រិតបឋមសិក្សា ត្រូវអនុញ្ញាត្តឲ្យសិស្សានុ-សិស្សចូលរៀន នៅថ្ងៃទី១១ ខែតុលាខាងមុខនេះ ដោយអនុវត្តវិធានសុខាភិបាល ៣ការពារ និង៣កុំ ឲ្យខ្ជាប់ខ្ជួនបំផុត៕
អត្ថបទ៖ ហុង ម៉េងហៀ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ