ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅក្រុងសៀមរាប
កម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគង ចុះល្បាតនាពេលយប់ បានប្រទះឃើញម៉ូតូសង្ស័យក៏បានកាក់សួរនាំ នឹងឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅក្រុងសៀមរាប កាលពីពេលថ្មីៗនេះ។
ហេតុការណ៍ឃាត់ខ្លួននេះធ្ វើឡើងនៅវេលាម៉ោង២១និង០០នាទី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ស្ថិតនៅចំណុចភូមិតាកុយ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបល្ល័ង្ក និងប្រជាការពារភូមិ បានល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយបានឃើញជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N.6168។ លោកបន្តថា ដោយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ លោកទទួលព័ត៌មានពី លោកនាយរងប៉ុស្តិ៍សង្កាត់ជ្រាវ ក្រុងសៀមរាបថា មានជនសង្ស័យបានលួចម៉ូតូ១គ្រឿងនៅបុរីសៀងណាំ មានស្លាកលេខដូចខាងលើ កម្លាំងសមត្ថកិច្ចក៏តាមកាក់បាន នៅចំណុចភូមិតាកុយ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ហើយបានត្រួតពិនិត្យលើផ្លាកលេខ និងលេខតួលេខម៉ាស៊ីនឃើញថា ពិតជាម៉ូតូដែលបាត់នៅបុរីសៀងណាំពិតប្រាកដមែន។

លោកបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ស៊ន់ ស៊ី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតមែនជាមួយបក្សពួកម្នាក់ទៀត។ លោកបញ្ជាក់ទៀតថា ចំពោះជនសង្ស័យនិងម៉ូតូ លោកបានប្រគល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ នៃក្រុងសៀមរាប ដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



