Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងពីករណីតែងតាំងប្រធានមន្ទីរសុខាភិបាល នៅខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កន្លងមកនេះ រាជរដ្ឋាភិ​បា​លបានផ្ទេរសិទ្ធិអំណាច ទៅឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ នូវកិច្ចការមួយចំនួន ឧទាហរណ៍វិស័យសុខាភិ​បាល វិស័យមុខងារសាធារណៈ និងការគ្រប់គ្រងមន្ត្រីជាដើម។ ក៏ប៉ុន្តែករណីនេះ នៅមិនទាន់ដំណើរការរលូន​នៅ​ឡើយទេ តែងតែជួបបញ្ហាប្រឈមមួយចំនួន។

ក្នុងពិធីប្រកាសមុខតំណែងអភិបាលខេត្តបាត់ដំបងថ្មី នៅព្រឹកថ្ងៃទី១១ ខែតុលានេះថា សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ក្រុមការងារក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ពិនិត្យ និងដោះស្រាយបញ្ហានេះ។ សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឧទាហរណ៍ករណី​នៅខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ រដ្ឋបាលខេត្តកំពង់ស្ពឺ តែងតាំងប្រធានមន្ទីរសុខាភិបាល ដោយមិនបាន​ឆ្លងទៅ​រដ្ឋមន្ត្រី។ ត្រង់ចំណុចនេះ បើតាមលក្ខន្តិកៈដោយឡែក របស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺមិនមានអ្វីខុសទាស់នោះ​ទេ តែជារឿងថ្មី។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាល បានបញ្ជូនតំណាងទៅចូលរួម ក្នុងពិធីប្រកាសចូលកាន់មុខតំ​ណែងប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺនេះដែរ។ ចំណែកឯរដ្ឋបាលខេត្តក្រចេះ បានធ្វើសំណើទៅ​កាន់ក្រសួង​សុខាភិបាល ដើម្បីតែងតាំងប្រធានមន្ទីរសុខាភិបាលថ្មី ដែលបញ្ហានេះ ខេត្តទាំងពីរអនុវត្តខុសគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«អញ្ចឹងហើយ បានខ្ញុំថា ដើម្បីដោះស្រាយបញ្ហានេះ សុំប្រគល់ជូនក្រសួងមហាផ្ទៃ ដែលមានលេខាធិការដ្ឋាន គ.ជ.​អ.ប ហើយក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងសុខាភិបាលមួយទៀត ប៉ុន្តែលទ្ធផលដូចប្រជុំហើយ ប៉ុន្តែ​ខ្ញុំមិនទាន់បានរបាយការណ៍ទេ»។​ នេះជាការលើកឡើង របស់សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង ក្នុងពិ​ធី​ដដែល​នេះ​​។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា បញ្ហាខាងលើនេះ អាចថាគោលការណ៍មិនត្រូវ ឬលឿនពេក ឬថាក្ដោបនូវគោលការណ៍នេះមិនជាប់​ ដែលឧទាហរណ៍ខេត្តក្រចេះ ប្រហែលរដ្ឋបាលខេត្តក្ដោបមិនជាប់ ឬយ៉ា​ងណា ​មិន​​​ដឹងនោះទេ? តែយ៉ាងណាសម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំការប្រជុំ​ពិនិត្យមើលបញ្ហានេះ ដើម្បីស្វែងរកដំណោះស្រាយឲ្យសមស្រប។

បើតាមសម្ដេច ស ខេង «ព្រោះវិមជ្ឈការ និងវិសហមជ្ឈការ ការពិតទៅត្រូវតែធ្វើ ប៉ុន្តែមិនត្រូវគេហៅថា រុញឲ្យខ្លោច រោចឲ្យឆៅទេ…ត្រូវតែមានការសម្របសម្រួលជាមួយគ្នា ធ្វើម៉េចធានាប្រសិទ្ធភាព»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម