ព័ត៌មានជាតិ
អាជ្ញាធរស្រុកសំឡូត ឲ្យពលរដ្ឋកុំធ្វេសប្រហែសកូនចៅតូចៗ ខណៈទឹកភ្លៀងបន្តធ្លាក់ ធ្វើឲ្យទឹកស្ទឹងសង្កែជន់ឡើងខ្ពស់
អាជ្ញាធរស្រុកសំឡូត បានឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ស្របនឹងអាជ្ញាធរស្រុកកំពុងត្រៀមកម្លាំងជួយសង្គ្រោះផងដែរ ខណៈទឹកភ្លៀងបន្តធ្លាក់ច្រើនជាប់ៗគ្នាធ្វើឲ្យកម្រិតទឹកឡើងកម្ពស់៨០មីលីម៉ែត្រ។
ខណៈដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ថ្មីៗនេះ ក្នុងស្រុកសំឡូតដែលជាប៉ែកខាងលើនៃភូមិសាស្ត្រខេត្តបាត់ដំបង ក៏បានបង្កឲ្យទឹកស្ទឹងសង្កែខេត្តបាត់ដំបង បានហក់ឡើងយ៉ាងគំហុកជាបន្តបន្ទាប់ ដោយចាប់តាំងពីថ្ងៃទី១១រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះកម្ពស់ទឹកស្ទឹងសង្កែបានឡើងខ្ពស់គួរឲ្យកត់សម្គាល់។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ថា ស្ថានភាពជំនន់ក្នុងស្ទឹងសង្កែក្នុងដំណាក់កាលចុងក្រោយនេះ មិនមានបញ្ហាគួរឲ្យកត់សម្គាល់នោះទេដោយសារទឹកភ្លៀងបានធ្លាក់កាលពីកន្លងមកនេះ ត្រឹមតែផ្នែកមួយប៉ុណ្ណោះនៃតំបន់ប៉ែកខាងលើក្នុងស្រុកសំឡូត ទើបបណ្តាលឲ្យមានទឹកហូរចាក់ចុះមកផ្នែកខាងក្រោមឆ្លងកាត់ស្ទឹងសង្កែ ដែលមានកម្ពស់ខ្ពស់ហើយបន្តហូរធ្លាក់ចុះទៅខាងក្រោមបឹងទន្លេសាបជាបន្តបន្ទាប់ទៀតទឹកស្ទឹងសង្កែនឹងបានថមថយឡើងវិញយ៉ាងឆាប់ បើសិនប៉ែកខាងលើមិនបន្តធ្លាក់ភ្លៀងបន្តទៀតនោះទេ។



មន្ត្រីជំនាញរូបនេះបន្តថា មកទល់ពេលនេះជំនន់ទឹកភ្លៀងនៅក្នុងស្រុកសំឡូត ក៏បាននិងកំពុងហៀរចូលតាមអូរនិងព្រែកខ្លះៗហើយដែរ ប៉ុន្តែមិនទាន់បានទាំងស្រុងនៅឡើយទេ។ របបទឹកភ្លៀងបន្តធ្លាក់ នៅតំបន់ស្រុកសំឡូតប៉ុន្មានថ្ងៃចុងក្រោយមានបរិមាណ៨០មីលីម៉ែត្រ ទើបបណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែជន់ឡើងលឿនមានកម្ពស់១២,៧០ម៉ែត្រគិតត្រឹមថ្ងៃ១៣តុលាននេះ។ លោកបន្តថា បើទោះបីជាប្រទេសកម្ពុជារងការប៉ះពាល់ដោយឥទ្ធិពលសម្ពាធទាបយ៉ាងណាក្តីក៏ស្ថានភាពទឹកជំនន់នេះមិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភឡើយ ព្រោះភូមិសាស្ត្រខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្ត្រសំណង់ស្តុកទឹកធំៗច្រើន អាចបញ្ចៀសបញ្ហាគ្រោះថ្នាក់ទ្រង់ទ្រាយធំបានមួយភាគហើយកម្ពស់ទឹកស្ទឹងសង្កែចំពោះមុខនេះ នឹងស្រកចុះឆាប់ៗក្នុងករណីមេឃរាំងភ្លៀងនៅផ្នែកខាងលើស្រុកសំឡូត៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



