ព័ត៌មានជាតិ
ស្រុកម៉ាឡៃ ពីតំបន់សមរភូមិ ប្រែក្លាយជា តំបន់សេដ្ឋកិច្ច និងទេសចរណ៍
នយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេាជោ ហ៊ុន សែន ជាប្រមុខ បានប្រែក្លាយប្រទេសពោរពេញដោយភាពរីកចម្រើន និងអភិវឌ្ឍន៍។ ក្នុងនោះស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាទឹកដីជាយដែនជាអតីកតំបន់សង្គ្រាម ដែលមានផ្ទៃដីភាគច្រើនគ្រប់ទៅដណ្ដប់ទៅដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏មានភាពរីកចម្រើនប្រែក្លាយមុខមាត់ថ្មីទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងពលរដ្ឋមានជីវភាពល្អប្រសើរ តាមរយៈក្រុមហ៊ុនជាច្រើនបានបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់។

ជាក់ស្ដែងក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៉ីស្ទេត ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ តំបន់នេះឱ្យកាន់តែរីកចម្រើន ដោយបង្កើនការងារក្នុងស្រុក តាមរយៈការវិនោយោគបង្កើតរោងចក្រចំនួន ៤ និងបង្កើតតំបន់កម្សាន្តមាន កាស៊ីណូ កន្លែងវាយកូនហ្គោល ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។

លោកស្រីអគ្គនាយកាក្រុមហ៊ុន ប៉ាងណាគ្រី បានឱ្យអ្នកសារព័ត៌មានដឹង នៅថ្ងៃទី១៩ ខែតុលានេះថា នេះជាឱកាសដ៏ល្អ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍបណ្តើៗលើគម្រោងផ្សេងៗ និងមានការពុះដីល្វែង ចំនួនជាង ២០០ហិកតា សម្រាប់ប្រជាពលរដ្ឋក្រីក្រមានទីជម្រក ដោយក្រុមហ៊ុនឱ្យបង់រំលស់ ក្នុងដី១ល្វែង ទំហំ៥ម៉ែត្រ គុណ ២០ម៉ែត្រ ក្នុងតម្លៃ ១.៩០០ ដុល្លារ ហើយចំពោះអ្នកដែលចង់បង់រំលស់ ក្នុងមួយខែត្រឹមតែ ១០ ម៉ឺនរៀលប៉ុណ្ណោះ។ ចំពោះដីដែលលក់បាន ក្រុមហ៊ុនចំណាយ ២០%ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដូចជាគ្រឿងបរិក្ខាថ្នាំពេទ្យជាដើម។

លោកស្រីអគ្គនាយិកាបានបន្តឲ្យដឹងទៀតថា សម្រាប់ប្រជាពលរដ្ឋក្រីក្រដែលបានបង់រំលស់ ឬទិញដីមករស់នៅ ពួកគាត់មានការងារធ្វើស្រាប់ ដោយមិនបាច់ចំណាកស្រុកទៅកាន់ប្រទេសជិតខាងនោះឡើយ។ ចំពោះចក្ខុវិស័យរបស់ក្រុមហ៊ុនគឺជួយអភិវឌ្ឍ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ។
លោកស្រីអគ្គនាយិកា ក្រុមហ៊ុន ប៉ាងណាគ្រី មានប្រសាសន៍បន្តថា ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក្រុមហ៊ុនបានសាងសង់សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយជួលគ្រូពីបរទេសមកបង្រៀនបច្ចេកទេសដល់ពួកគាត់ ដើម្បីមានជំនាញប្រកបរបរចិញ្ចឹមជីវិត និងបានកម្រៃខ្ពស់។
មួយវិញទៀតដើម្បីទាក់ទាញបរទេសមកវិនិយោគទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ក្រុមហ៊ុននឹងសាងសង់ផ្សាររួចពន្ធដើម្បីឱ្យខាងប្រជាពលរដ្ឋថៃយកទំនិញមកលក់ក្នុងតម្លៃថោក ជាការសម្រួលជីវភាពប្រជាពលរដ្ឋកម្ពុជានៅតំបន់ជាយដែននេះផងដែរ៕
អត្ថបទ៖ ពៅ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


