Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ នឹងបន្តឆ្មក់ត្រួតពិនិត្យតាមស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់មិនឲ្យលក់បន្លំអតិថិជន

បានផុស

នៅ

មន្ត្រីជំនាញ បានអះអាងថា នឹងបន្តចុះត្រួតពិនិត្យជាប្រចាំ នៅតាមស្ថានីយ៍/ដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បីបញ្ជាក់អំពី ភាពអនុលោម ផ្នែកគុណភាព បរិមាណ និងតម្លៃ នៃប្រេងឥន្ធនៈ ដែលជាការបម្រើ និងការពារផលប្រជាពលរដ្ឋ ក៏ដូចជា​សាធារ​ណ​ជនទូទៅ។

ការអះអាងនេះ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានស្នើសុំដល់ស្ថាប័នជំនាញរឹតបន្តឹងការត្រួតពិនិត្យទៅលើស្ថានីយ៍/ដេប៉ូលក់ប្រេងឥន្ធនៈ ដែលលក់មិនអនុលោម តាមគុណភាព និងបរិមាណ។ ការស្នើសុំនេះ ដោ​យ​សារបច្ចុប្បន្ននេះ ប្រេងសាំងកំពុងមានការឡើងថ្លៃគួរឲ្យកត់សម្គាល់។ ដូច្នេះប្រសិនបើប្រេងសាំងឡើងថ្លៃ ហើយប្រេងសាំងនោះ មិនគ្រប់លីត្រ ក៏ដូចជាមិនអនុលោម តាមគុណភាពទៀតនោះ គឺពួកគាត់កាន់តែខាតបង់បន្ថែម​ទៀត?

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២១ ខែតុលា​នេះថា ការពារ ផលប្រយោជន៍ ការពារសុខុមាលភាពរបស់អ្នកប្រើប្រាស់ និងធានាការប្រកួតប្រជែងក្នុងពាណិជ្ជកម្មដោយស្មោះត្រង់ គឺជាភារកិច្ចស្នូលរបស់អគ្គនាយកដ្ឋានក.ប.ប.។ លោកថា ផ្អែកលើតួនាទី និងភារកិច្ចខាងលើ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញនូវផែនការឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ ចុះអនុវត្តការត្រួតពិនិត្យភាពអនុ​លោមនៃផលិតផលទំនិញ ដែលកំពុងចរាចរលើទីផ្សារ ក៏ដូចជាអង្កេតរាល់សកម្មភាពពាណិជ្ជកម្មនានា ដើម្បីជំរុញឲ្យការធ្វើអាជីវកម្ម ប្រកបដោយភាពស្មោះត្រង់ និងយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឲ្យដឹងបន្តថា សកម្មភាពត្រួតពិនិត្យទៅលើស្ថានីយ៍/ដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បីបញ្ជាក់អំពីអនុលោមភាព ផ្នែកគុណភាព បរិមាណ និងតម្លៃ ក៏ជាយុទ្ធនាការមួយ ដែលក្រសួងពាណិជ្ជកម្ម ពិសេសអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញឲ្យអនុវត្តនៅទូទាំងប្រទេសផងដែរ។

គ្រាន់តែក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១នេះ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ នៅទូទាំងប្រទេសបានចំនួន ៨៧៧ស្ថានីយ/ដេប៉ូ ដោយរកឃើញស្ថានីយ/ដេប៉ូចំនួន ៣៩៩ បានប្រកបអាជីវកម្ម មិនស្មោះត្រង់ផ្នែកគុណភាព និងបរិមាណ។ ប៉ុន្តែមិនមានស្ថានីយ/ដេប៉ូ ដាក់លក់ប្រេងខុសពីតម្លៃ ដែលកំណត់ក្នុងសេចក្តីជូនដំណឹង ស្តីពី តម្លៃលក់រាយប្រេងឥន្ធនៈ របស់ក្រសួងពាណិជ្ជកម្មនោះឡើយ។ ជា​មួយគ្នានេះមន្ត្រីជំនាញ ក៏បានចាត់វិធានការ តាមរយៈកសាងសំណុំរឿង បញ្ជូនទៅតុលាការចំនួន ៨ករណីហើយ។ ក្នុងនោះ បានសម្រេចក្តីចំនួន ៥ករណី និងកំពុងដំណើការក្តីចំនួន ៣ករណី។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា «អគ្គនាយកដ្ឋាន ក.ប.ប. បានកំណត់គោលដៅចុះត្រួតពិនិត្យលើកទី ១ ឲ្យបានគ្រប់ស្ថានីយ និងដេប៉ូនៅទូទាំងប្រទេស។ បន្ទាប់មក យើងនឹងចុះអនុវត្តការត្រួតពិនិត្យជាលើកទី ២បន្តទៀត។ តែទោះយ៉ាងនេះក្តី មន្រ្តីជំនាញនឹងចុះត្រួតពិនិត្យឡើងវិញភ្លាមៗ ចំពោះស្ថានីយ ឬដេប៉ូណា ដែលមានការសង្ស័យថា ប្រកបអាជីវកម្មមិនសុចរិត ឬមានបណ្តឹងពីអ្នកប្រើប្រាស់»។

បន្ថែមពីលើនេះអគ្គនាយកដ្ឋាន ក.ប.ប. ក៏នឹងរៀបចំរបាយការណ៍បញ្ជូនទៅ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដើម្បីស្នើសុំសេចក្តីសម្រេច ព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ ក្នុងករណីរកឃើញ ភាពមិនអនុលោមជាលើកទី ២៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម