សេដ្ឋកិច្ច
ប្រេងសាំងឡើងថ្លៃ អ្នករត់តាក់ស៊ីបាត់ដំបងមួយចំនួន បោះបង់អាជីព
ចាប់តាំងពីដើមខែមីនា រហូតមកទល់នឹងពេលនេះ តម្លៃប្រេងសាំង ម៉ាស៊ូត និងហ្គាស បានហក់ឡើងថ្លៃព្រមៗ គ្នា ធ្វើឲ្យមុខរបរណាដែលពាក់ព័ន្ធនឹងការចាក់ប្រេងសាំង ត្រូវជួបផលវិបាកដោយសារមិនអាចរកប្រាក់កម្រៃបាន។

ជាក់ស្ដែងសម្រាប់មុខរបរអ្នករត់តាក់ស៊ីដែលពឹងផ្អែកទៅលើប្រេងសាំង ម៉ាស៊ូត និងហ្គាស កំពុងប្រឈម ដោយសារមិនអាចរកប្រាក់ចំណូលបាន ក៏ព្រោះតែសាំងឡើងថ្លៃ។ ដូច្នេះហើយ ទើបមួយរយៈនេះគេសង្កេតឃើញថា អ្នករត់តាក់ស៊ីមួយចំនួនតូច ត្រូវបោះបង់អាជីពដោយផ្អាកសម្រាកមួយរយៈព្រោះមិនអាចរកកម្រៃបាន។

លោក ឆម យឹបយ៉ា ជាអ្នករត់តាក់ស៊ី ប្រមាណជិត ១០ ឆ្នាំមកហើយ ដែលទិសដៅរបស់លោកគឺចេញពីក្រុងបាត់ដំបង ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ហើយពីប៉ោយប៉ែត ត្រឡប់មកបាត់ដំបងវិញ ដោយលោកបានរៀបរាប់ថា កន្លងមក កាលពីសាំង និងហ្គាស នៅតម្លៃថោក គឺ តម្លៃមនុស្សម្នាក់ ត្រឹមតែ ២៥.០០០ រៀលប៉ុណ្ណោះ លុះតម្លៃប្រេងសាំងឡើងថ្លៃ ទើបតម្រូវឲ្យលោកចាប់ផ្ដើមឡើងថ្លៃដែរ។ ក្នុងនោះដែរ ក្នុងកៅអីម្នាក់ គឺ លោកដំឡើង ៥.០០០ រៀល បន្ថែមទៀត ស្មើនឹង ៣០.០០០ រៀល ក្នុងម្នាក់ ហើយបើមានគ្នាតិច ក៏លោកមិនអាចចេញរថយន្តបានដែរ លុះត្រាតែមានបញ្ញើទំនិញ ឬអីវ៉ាន់ខ្លះៗ ទៅជាមួយ គឺ សរុបក្នុងមួយជើងបើបានជាង ១០ ម៉ឺនរៀល ទើបអាចទូទាត់រួចសោហ៊ុយ ហើយអាចសល់បន្តិចបន្តួចចូលផ្ទះ។

លោកបានបន្ថែមថា សព្វថ្ងៃគ្នារបស់លោកមួយចំនួនតូចបានសម្រាកខ្លះហើយ ដោយសារតែរត់ឡានអត់ចំណេញ បើឡើងថ្លៃខ្លាំងពេក គ្មានអ្នកជិះ ហើយបើចុះថ្លៃ គឺអត់ចំណេញ។ នេះហើយជាបញ្ហាប្រឈមសម្រាប់អ្នករត់តាក់ស៊ី ដូច្នេះហើយទើបមួយចំនួនសុខចិត្តសម្រាកសិន រង់ចាំមើលតទៅមុខ ប្រសិនបើប្រេងសាំងចុះថោកវិញ នោះទៅពួកគេចាប់អាជីពនេះបន្តទៀត ដោយសព្វថ្ងៃនេះគេសង្កេតឃើញក្រុមអ្នករត់តាក់ស៊ីខ្លះអង្គុយ ខ្លះដេកនៅគូទរថយន្ត ដោយសារតែអត់មានម៉ូយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


