Connect with us

ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានី ស្រាយបំភ្លឺព័ត៌មានផ្សាយថា សមត្ថកិច្ចមិនបង្ក្រាបទីតាំងជល់មាន់

បានផុស

នៅ

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បកស្រាយបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងការចុះផ្សាយរបស់សារព័ត៌មានមួយថា​ មានទីតាំងជល់មាន់​ បើកដំណើរការយ៉ាងរលូន​ មិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាប​ឡើយ​។ នេះបើតាមការផ្ដល់ព័ត៌មាន ពីលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដល់ កម្ពុជាថ្មី នៅមុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា បន្ទាប់ពីបានឃើញព័ត៌មានចុះផ្សាយនេះភ្លាម​ នៅរសៀលថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២១នេះ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ បានទាក់ទងទៅសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ​ ដោយភ្លាមៗនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានដឹកនាំកម្លាំងចុះដល់ទីតាំងភ្លាមៗផងដែរ។​ លុះពេលកម្លាំងទៅដល់បានពិនិត្យឃើញថា​ មិនមានការលេងជល់មាន់នោះទេ​។

តាមការសាកសួរប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើបានបញ្ជាក់ថា ម្តងម្កាលមានមនុស្សមួយក្រុមមកជួបជុំគ្នាលួចឆ្មក់លេងជល់មាន់នៅក្នុងដីទុកចោលមួយកន្លែងនេះ​។ សមត្ថកិច្ចជំនាញក៏នៅតែបន្តតាមដាន​ ដើម្បីបង្ក្រាបក្រុមលួចលេងជល់មាន់នេះផងដែរ។​

ទោះជាយ៉ាងណា ស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ក៏ដូចជាសារព័ត៌មានដែលចុះផ្សាយនេះ​ សូមសហការផ្តល់ព័ត៌មាន នៅពេលក្រុមនេះកំពុងតែលេងជល់មាន់​ ដើម្បីសមត្ថកិច្ចជំនាញចុះទៅបង្ក្រាបឱ្យបានទាន់ពេលវេលា​ដែលអាចផ្តល់ព័ត៌មានទាន់ហេតុការណ៍ផ្សេងៗមកដល់សមត្ថកិច្ចតាមទូរសព្ទទាន់ហេតុការណ៍​លេខ ០៦៩ ៥១៦ ៩៩៩។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម