សន្តិសុខសង្គម
សមត្ថកិច្ចឲ្យបុរសដែលមិនសុខចិត្តរឿងពិនិត្យជាតិស្រវឹងនៅខណ្ឌព្រែកព្នៅ ប្តឹងរកយុត្តិធម៌មកប្រធានអង្គភាព ឬទៅតុលាការ
កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ បានកោះហៅបុរសម្នាក់ដែលកើតទុកមិនសុខរឿងធ្វើតេស្តជាតិស្រវឹងមកសួរនាំ ក្រោយផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន និងបានណែនាំឲ្យប្តឹងរកយុត្តិធម៌មកប្រធានអង្គភាព ឬទៅតុលាការ ខណៈសមត្ថកិច្ចអះអាងថា ការអនុវត្តនេះ គឺទៅតាមលិទ្ធផលនៃម៉ាស៊ីនធ្វើតេស្ដដោយមិនមានការកែច្នៃនោះទេ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩កុម្ភៈនេះបានចេញសេចក្ដីបំភ្លឺថា ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយបុរសម្នាក់កើតទុកមិនសុខចិត្តថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់ ៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅ។ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានកោះហៅអ្នកបើករថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-9617 ឈ្មោះ ខេង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ ចូលមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងបានពន្យល់ពីការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹង។

តាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម៉ាស៊ីនធ្វើតេស្ដគ្រឿងស្រវឹងនេះ គឺផលិតនៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានដាក់ឱ្យប្រើប្រាស់តាមផ្លូវច្បាប់ និងមានការត្រួតពិនិត្យបច្ចេកទេសស្តង់ដាត្រឹមត្រូវដោយទទួលស្គាល់តាមរបៀបរបបស្តង់ដាប្រតិបត្តិ (standard operation procedure) ហៅកាត់ (SOP) ដោយមន្រ្តីអ្នកអនុវត្តច្បាប់នៅគោលដៅ មិនអាចកែច្នៃម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះបានឡើយ។ ម៉ាស៊ីននេះត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការទូទាំងប្រទេសសម្រាប់ធ្វើតេស្តជាតិស្រវឹង ហើយជាទូទៅម៉ាស៊ីននេះបើធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹង គឺឃើញ ហើយបើគ្មានជាតិស្រវឹងគឺគ្មាន។ មិនតែប៉ុណ្ណោះបណ្តាប្រទេសមួយចំនួននៅលើពិភពលោកក៏គេប្រើប្រាស់ម៉ាស៊ីននេះផងដែរ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បន្ថែមថា ករណីដែលឈ្មោះ ខេង សុជាតិ កើតទុកមិនសុខចិត្តលើការអុវត្តច្បាប់ចំពោះខ្លួន សូមធ្វើការប្តឹងរកយុត្តិធម៌មកប្រធានអង្គភាព ឬទៅតុលាការ ពីព្រោះសមត្ថកិច្ចអនុវត្តទៅតាមជំនាញលទ្ធផលម៉ាស៊ីនធ្វើតេស្តស្តង់ដាហើយរកឃើញជាតិស្រវឹង 0.33mg/L ដែលត្រូវផាកពិន័យ ៤០ម៉ឺនរៀល តាមច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ខេង សុជាតិ បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដោយបានអះអាងថា ខ្លួនមិនបានពិសារគ្រឿងស្រវឹងនោះទេ តែបែជានគរបាលខណ្ឌព្រែកព្នៅពិនិត្យឃើញមានជាតិអាល់កុល ០.៣៣mg/L និងផាកពិន័យប្រាក់៤០ម៉ឺនរៀល។ នៅក្នុងបទសម្ភាសន៍នោះ លោក ខេង សុជាតិ បានសង្កត់ធ្ងន់ថា លោកមិនស្ដាយទេលុយ៤០ម៉ឺរៀល តែលោកគ្រាន់តែចង់បានភាពស្អាតស្អំរបស់លោកតែប៉ុណ្ណោះ។

សូមបញ្ជាក់បន្ថែមថា កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅគោលដៅខាងមុខផ្សារព្រែកព្នៅ សមត្ថកិច្ចពិនិត្យយានយន្តសរុប៦៦គ្រឿង (រថយន្ត ចំនួន៤៥គ្រឿង, ម៉ូតូ ចំនួន២១គ្រឿង) ក្នុងចំណោមយានយន្តទាំងនេះ សមត្ថកិច្ចពិនិត្យធ្វើតេស្តចំពោះអ្នកបើកបរយានយន្ត គឺមានអ្នកបើកក្រោមឥទ្ធិពលជាតិស្រវឹងសរុប ០៦គ្រឿង ប៉ុណ្ណោះ (រថយន្ត ចំនួន០១គ្រឿង, ម៉ូតូ ចំនួន០៥គ្រឿង)៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


