ព័ត៌មានជាតិ
សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស
ទីតាំងដាក់ម៉ាស៊ីនកិនកម្ទេចឈើខ្នាតខុសច្បាប់មួយកន្លែងដែលមានលាក់ទុកកូនឈើរាប់រយម៉ែត្រគូប និងកម្ទេចឈើកិនរួចរាប់រយតោននៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងស្រាវជ្រាវរកឃើញនៅវេលាម៉ោ ១៣ រសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៤ កំពុងអនុវត្តនីតិវិធីច្បាប់បញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំសមត្ថកិច្ចបង្ក្រាបករណីខាងលើនេះបានឱ្យដឹងថា អនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់ឯកលោក ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និងបទបញ្ជារផ្ទាល់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ច ការពារធនធានធម្មជាតិតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមួយក្រុមមានគ្នា ១៣ នាក់មានមធ្យោបាយរថយន្ត ៣ គ្រឿង ដោយមានការសម្របសម្រួលដោយផ្ទាល់ របស់លោក កែវ វនី្ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការស្រាវជ្រាវរុករកឃើញទីតាំងដាក់ម៉ាស៊ីនកិនកម្ទេចឈើទំនើប២គ្រឿងខុសច្បាប់ នៅក្នុងទីតាំងក្រុមហ៊ុនហ្គ្រីនរីសត ស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុ សនៅវេលាម៉ោង ១៣ រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងទីតាំងខាងលើនេះសមត្ថកិច្ចបានរកឃើញម៉ាស៊ីនកិនកម្ទេចដើមឈើទំនើបខ្នាតធំ២គ្រឿង, គំនរកម្ទេដឈើកិនរួចរាប់រយតោន៣កន្លែង, គ្រឿងចក្រសម្រាប់ចាប់ដើមឈើកិន២គ្រឿង, រថយន្តធុនធំសម្រាប់ដឹកកំទេចឈើលាក់ទុកក្នុងព្រៃមួយគ្រឿង និងគ្រឿងបន្លាស់គ្រ្រឿងចក្រកិនកំទេចឈើមួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងពេលប្រតិបត្តិការជាន់លើទីតាំងខាងលើនេះកម្មករ និងម្ចាស់ក្រុមហ៊ុនបានចាក់ សោទ្វារចេញចូលក្នុងទីតាំងក្រុមហ៊ុន និងបាននាំគ្នារត់គេចខ្លួនអស់។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានដឹងថាសកម្មភាពដាក់ម៉ាស៊ីនទំនើប កិនកំទេចឈើខុសច្បាប់នេះកើតមានតាំងពីខែកក្កដាឆ្នាំ២០២៣ មានរយៈពេល៩ខែហើយពុំមានអ្នកណាដឹងឡើយ។

ដោយឡែកកាលពីសៀលថ្ងៃទី២៧ ខែមីនា សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចាប់ឃាត់រថយន្តធុនធំមួយគ្រឿងដឹកកម្ទេចឈើកិនខាងលើនេះប្រមាណ ២៨ តោន មានគោលដៅទៅខេត្តកំពត នៅចំណុចឃុំឈូកស ស្រុកកំពង់ត្រឡាច និងតាបញ្ជារប ស់ឯកឧត្តមព្រះរាជអាជ្ញាខេត្ត សមត្ថកិច្ចបានប្រគល់រថយន្តនេះជូនផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច រក្សាទុកកសាងសំណុំរឿងតាមផ្លូវច្បាប់។ បន្ទាប់មកនៅថ្ងៃទី២៨ ទើបសមត្ថកិច្ចយើងបើកប្រតិប ត្តិការរុករកស្រាវជ្រាវឈានមករកឃើញទីតាំងលាក់ទុកម៉ាស៊ីនទំនើបកាន់កំទេចឈើនៅក្នុងទីតាំងខាងលើនេះ។
លោកមេភូមិក្រាំងស្គារត្បូង ដែលបានសហការជាមួយសមត្ថកិច្ចក្នុងពេលគ្រប់គ្រងទីតាំងខុសច្បាប់ខាងលើនេះបានបញ្ជា ក់ឲ្យដឹងថា ដីក្រុមហ៊ុនហ្គី្រនរីសត នេះមានទំហំជាង៨០០ហិកតា ក្នុងពេលមានសកម្មភាពខុសច្បាប់ មួយរយៈចុងក្រោយនេះគឺម្ចាស់ក្រុមហ៊ុនបានបិទទ្វារច្រកចេញចូលក្នុងទីតាំងក្រុមហ៊ុនរហូតមកមិនឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញ ចូលលេងកម្សាន្ត និងសម្រាកលំហែកាយ ដូចឆ្នាំមុនៗឡើយ។
លោក កែវ វន្នី ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តកំពង់ឆ្នាំងក្នុងពេលចុះទៅពិនិត្យមើលទីតាំងខុសច្បាប់ខាងលើនេះនៅយប់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៤ បានឲ្យដឹងថា ករណីនេះ នៅថ្ងៃទី២៩ យើងនឹងរៀបចំក្រុមការងារចម្រុះថ្នាក់ខេត្ត មួយក្រុម ដើម្បីចុះមកពិនិត្យសម្ភារៈគ្រឿងចក្រក្នុងលើទីតាំងខាងលើនេះ ជាមួយតំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីប្រជុំពិភាក្សាសម្រេចចាត់វិធានការករណី នេះតាមផ្លូវច្បាប់។
ដោយឡែកនៅយប់ថ្ងៃទី២៨ នេះលោកព្រះរាជអាជ្ញារងបានប្រគល់ម៉ាស៊ីន និងគ្រឿងចក្រទាំងអស់ខាងលើនេះ ជូនសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត យាមកាមការការពារ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងស្គារ៕


អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


