សន្តិសុខសង្គម
ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ គុណ ឪពុកម្តាយ ចូលខ្លួនបំភ្លឺក្រោយបង្ហោះព័ត៌មានមិនពិត
នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ គុណ ឪពុកម្តាយ បានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។

ម្ចាស់ផេកហ្វេសប៊ុក គុណ ឪពុកម្តាយ ដែលបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតមានឈ្មោះ ស្វាយ ផល្លា បុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិជ្រែ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកិច្ចសន្យាទទួលកំហុស និងសុំទោសជាសាធារណៈចំពោះការបង្ហោះព័ត៌មានគ្មានប្រភពច្បាស់លាស់បំពុលសង្គម។ ជាមួយគ្នានេះសមត្ថកិច្ចក៏បានឲ្យធ្វើកិច្ចសន្យា និងអប់រំណែនាំឱ្យបញ្ឈប់ការបង្ហោះព័ត៌មានមិនពិតនេះតទៀត។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី២០កុម្ភៈ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសច្រានចោលពីការចុះផ្សាយព័ត៌មានមួយរបស់គណនីផេកឈ្មោះ គុណ ឪពុកម្តាយ ដែលបានចុះផ្សាយពីការតាមចាប់ខ្លួនបុរសម្នាក់ជាគ្រូបង្រៀនរបស់កម្លាំងស្នងការរាជធានីភ្នំពេញ។ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ករណីនេះគឺកើតឡើងនៅបរទេសមិនមែននៅកម្ពុជានោះទេ។
ជាមួយគ្នានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមឲ្យម្ចាស់ផេកឈ្មោះ គុណ ឳពុកម្តាយ ត្រូវលុបចោលខ្លឹមសារនេះជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងអនុវត្តតាមនីតិវិធីច្បាប់។

គណនីផេកឈ្មោះ គុណ ឪពុកម្តាយ បានផុសព័ត៌មានថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើហិង្សាលើកុមារនៅក្នុងសាលារៀន ដែលការបង្ហោះខ្លឹមសារបែបនេះធ្វើឱ្យមហាជនមានការយល់ច្រឡំ។ យោងតាមខ្លឹមសារនៅលើទំព័រហ្វេសប៊ុកផេកឈ្មោះ គុណ ឳពុកម្តាយ បានសរសេរបង្ហោះចែកចាយថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើហិង្សាលើកុមារនៅក្នុងសាលារៀន បើបងប្អូនមានមុខសញ្ញានៅកន្លែងណាមួយ សូមផ្ដល់ព័ត៌មានឲ្យស្នងការ ជួយShare ផងបងប្អូនឲ្យឆាបចាប់បាន»៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


