សន្តិសុខសង្គម
អភិបាលខេត្តត្បូងឃ្មុំ បញ្ជាឱ្យសមត្ថកិច្ចបង្រ្កាបទីតាំងលេងល្បែង និងហាមមិនឱ្យលូកដៃអន្តរាគមន៍
ក្នុងកិច្ចប្រជុំនៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យអាជ្ញាធរត្រូវចុះបង្ក្រាប និងពិនិត្យអាជ្ញាប័ណ្ណអាជីវកម្មល្បែង តាមមូលដ្ឋាន បើពិនិត្យឃើញថាមិនមានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណផុតកំណត់ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំណែកកន្លែងដែលមានអាជ្ញាប័ណ្ណ បន្តឱ្យបើក ប៉ុន្តែមិនឱ្យពង្រីកទីតាំងបន្ថែមជាដាច់ខាត។

ដើម្បីដោះស្រាយបញ្ហានេះ លោកអភិបាលខេត្ត បានបញ្ជាឱ្យរដ្ឋបាលខេត្ត ត្រូវបង្កើតក្រុមការងារដឹកនាំដោយអភិបាលរងខេត្ត និងមានមន្ទីរ អង្គភាព ពាក់ព័ន្ធ ដើម្បីបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
ទន្ទឹមនេះ លោក ជាម ច័ន្ទសោភ័ណ ក៏បានដាស់តឿនដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យទីកន្លែង ដែលមានល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានច្បាស់លាស់ ដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាព ជាពិសេសមន្ត្រីសមត្ថកិច្ច ត្រូវដកខ្លួនចេញឲ្យឆ្ងាយកុំឲ្យមានការពាក់ព័ន្ធ បើមិនដូច្នេះទេ ត្រូវអនុវត្តន៍ទៅតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

ជាចុងក្រោយ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងទាំង៣ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ឱ្យអនុវត្តន៍វិធានការបីគឺកុំ៣ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង ត្រូវយកការទទួលខុសត្រូវមួយក្នុងឋានៈជាគណៈបញ្ជាការឯកភាព ត្រូវយកចិត្តទុកដាក់ប្រកបដោយឆន្ទៈមនសិការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងស៊ីសងតាមអនឡាញឱ្យខានតែបានក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ៕
អត្ថបទ៖សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


