សន្តិសុខសង្គម
អ្នកនាំពាក្យស្នងការរាជធានី ច្រានចោលការចុះផ្សាយព័ត៌មានមិនពិតពីការតាមចាប់ខ្លួនគ្រូបង្រៀនម្នាក់ដែលប្រើអំពើហិង្សាលើកុមារ
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០កុម្ភៈនេះ បានប្រកាសច្រានចោលពីការចុះផ្សាយព័ត៌មានមួយរបស់គណនីផេកឈ្មោះ គុណ ឪពុកម្តាយ ដែលបានចុះផ្សាយពីការតាមចាប់ខ្លួនបុរសម្នាក់ជាគ្រូបង្រៀនរបស់កម្លាំងស្នងការរាជធានីភ្នំពេញ។ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ករណីនេះគឺកើតឡើងនៅបរទេស មិនមែននៅកម្ពុជានោះទេ។

ជាមួយគ្នានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមឲ្យម្ចាស់ផេកឈ្មោះ គុណ ឳពុកម្តាយ ត្រូវលុបចោលខ្លឹមសារនេះជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងអនុវត្តតាមនីតិវិធីច្បាប់។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា កាលពីពេលថ្មីៗនេះ មានគណនីផេកឈ្មោះ គុណ ឪពុកម្តាយ បានផុសព័ត៌មានថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើហិង្សាលើកុមារនៅក្នុងសាលារៀន ដែលការបង្ហោះខ្លឹមសារបែបនេះធ្វើឱ្យមហាជនមានការយល់ច្រឡំ។ យោងតាមខ្លឹមសារនៅលើទំព័រហ្វេសប៊ុកផេកឈ្មោះ គុណ ឳពុកម្តាយ បានសរសេរបង្ហោះចែកចាយថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើហិង្សាលើកុមារនៅក្នុងសាលារៀន បើបងប្អូនមានមុខសញ្ញានៅកន្លែងណាមួយ សូមផ្ដល់ព័ត៌មានឲ្យស្នងការ ជួយShare ផងបងប្អូនឲ្យឆាបចាប់បាន»៕
អត្ថបទ៖ សុខុម

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


