Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ធ្វើតេស្តគ្រូទូទាំងខេត្ត មុនបើកសាលារៀនឡើងវិញ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លោកគ្រូ និងអ្នកគ្រូ ត្រូវទៅធ្វើតេស្តរកកូវីដ-១៩
ទូទាំងខេត្តឱ្យបានគ្រប់គ្នា ដើម្បីបើកសាលារៀនគ្រប់កម្រិតឡើងវិញទាំងសាលាសាធារណៈ និងឯកជន នៅថ្ងៃ១ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈូ ប៊ុនរឿង បានបញ្ជាក់ឱ្យដឹងបន្តថា ការបើកសាលារៀនគ្រប់កម្រិតឡើងវិញ ទាំងសាលាសាធារណៈ និងឯកជន មិនមែនចេះតែបើកៗនោះទេ ត្រូវមានវិធានការឱ្យបានច្បាស់លាស់ជាមុនសិន ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ដល់គ្រូៗមុននឹងអនុញ្ញាតឱ្យចូលបង្រៀន។ លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា មន្ទីររអប់រំនឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាលើដំណើរការបើកសាលារៀនគ្រប់កម្រិតនេះឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបើកសាលារៀននេះប្រព្រឹត្តិទៅដោយរលូន។

លោកបានមានប្រសាសន៍បន្តថា៖ “រឿងបើកសាលារៀន គឺយើងបើកទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្តែយើងក៏ត្រូវគិតគូរ និងគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាលដែរ ព្រោះថាមានសាលាខ្លះមានសិស្សច្រើន និងសាលាខ្លះមានសិស្សតិច។ ក្រសួងតម្រូវឱ្យដាក់១ថ្នាក់ ពី១៥ ទៅ២០នាក់ តើសាលានីមួយៗគួរបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងមិចដើម្បីធានាការសិក្សាឱ្យបានទាំងអស់គ្នា ហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងសាលាទៀត។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកឲ្យដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះតទៅ។
លោក ឈូ ប៊ុនរឿង បានបញ្ជាក់ឱ្យដឹងបន្តថា ការបើកដំណើរការសាលារៀនឡើងវិញគ្រប់កម្រិតនេះបន្ទាប់ពីក្រសួងអប់រំបានធ្វើការវាយតម្លៃលើដំណើរការបង្រៀន និងរៀនសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រដែលមានហានិភ័យទាបប្រមាណ ៣០ ភាគរយ ប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន ពិសេសស្ថានភាពឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យ ភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌ ការឆ្លងរាលដាលបានល្អប្រសើរ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។ ម៉្យាងវិញទៀតមាតាបិតាអ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សនិស្សិតបានទទួលវ៉ាក់សាំងចាក់ការពារកូវីដ-១៩ ក្នុងអត្រាខ្ពស់អស់ហើយ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ រូបនេះ បានបន្តទៀតថា ការបើកដំណើរការបង្រៀនឡើងវិញគ្រប់សាលាគ្រប់កម្រិតដោយកំណត់១ថ្នាក់ មាន ១៥ ទៅ ២០នាក់ និងផ្លាស់វេនគ្នា និងបន្តអនុវត្តនូវគម្លាតសុវត្តិភាព និងវិធានការសុខាភិបាលចាំបាច់នានាចំពោះភូមិសាស្ត្រណាមានហានិភ័យទាប។ ចំពោះភូមិសាស្ត្រដែលមានហានិភ័យមធ្យម និងខ្ពស់ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ ហើយកម្រិតថ្នាក់ផ្សេងទៀតនៅមធ្យមសិក្សា និងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង ១៥ ទៅ២០នាក់ និងឆ្លាស់វេនគ្នាដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម