ព័ត៌មានជាតិ
លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤
នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើ្ញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើការពិភាក្សាលើកាតព្វកិច្ចនៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តមាត្រា៧ នៃអនុសញ្ញាអូតាវ៉ា និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអូស្លូ។

លោកបណ្ឌិតបានគូសបញ្ជាក់ពីសារ:សំខាន់នៃរបាយការណ៍មាត្រា៧ ដែលជាមូលដ្ឋានគ្រឹះនៃការងាររបស់អនុសញ្ញា និងជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋភាគី ដើម្បីសម្រេចបាននូវគោលបំណងរួមនៃការបញ្ចប់ទុក្ខលំបាក និងជនរងគ្រោះដែលបណ្តាលមកពីមីនប្រឆាំងមនុស្ស។
ជាមួយគ្នានោះ របាយការណ៍មាត្រា៧ បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ និងសេចក្តីប្រកាសទីក្រុងអូស្លូ ដែលមានសកម្មភាពចំនួន ៥០ និងសូចនាករពាក់ព័ន្ធចំនួន ៨០ ហើយឆ្នាំ២០២៤នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់ ព្រោះវាស្ថិតឆ្នាំចុងក្រោយនៃការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ និងជាឆ្នាំឆ្ពោះទៅរកការរៀបចំឱ្យមានផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ សម្រាប់រយៈពេល ៥ឆ្នាំបន្ត ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ជាងនេះទៅទៀត លោកប្រធានបានរំលេចអំពីតម្រូវរបាយការណ៍ក្នុងឆ្នាំ២០២៤នេះ ដែលយើងនឹងបន្តកសាង និងពង្រឹងនូវព័ត៌មានបន្ថែមប្រកបដោយគុណភាពស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញា ដែលរដ្ឋភាគីទាំង ១៦៤ មានកាតព្វកិច្ចរាយការណ៍ក្រោមផែនការសកម្មភាពទីក្រុងអូស្លូ ទោះបីរដ្ឋភាគីមានផលប៉ះពាល់ដោយសារមីន និងមិនមានប៉ះពាល់ដោយសារមីនក៏ដោយ។
អង្គប្រជុំ ក៏បានស្វាគមន៍នូវការចូលរួមផ្តល់រាល់របាយការណ៍តម្លាភាពនានា របស់រដ្ឋមិនមែនជាភាគីនៃអនុសញ្ញា ផងដែរ។

លោកបណ្ឌិត បានបន្តលើកឡើងថា ក្រៅពីរបាយការណ៍តម្លាភាព រដ្ឋមួយចំនួនទៀតមានកាតព្វកិច្ចត្រូវរាយការណ៍អំពីការបំផ្លាញគ្រាប់មីនក្នុងស្តុក ការបោសសម្អាតមីន ការអប់រំអំពីហានិភ័យពីគ្រាប់មីន ជំនួយជនរងគ្រោះ និងការរក្សាទុកគ្រាប់មីន ជាដើម។
អង្គប្រជុំបានគាំទ្រដល់រដ្ឋភាគីក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត និងរាយការណ៍លើមាត្រា៩ ទាក់ទងនឹងការអនុវត្តន៍វិធានការថ្នាក់ជាតិ ដែលរហូតដល់ពេលនេះនៅមានរដ្ឋភាគីសរុបចំនួន ៤៦ មិនទាន់បានរាយការណ៍នៅឡើយ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


