Connect with us

ព័ត៌មានជាតិ

បាក់ស្រុតច្រាំងទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ បង្ខំចិត្តឱ្យពលរដ្ឋរុះរើលំនៅឋានទាំងយប់

បានផុស

នៅ

ច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ បានបាក់ស្រុត ធ្វើឱ្យពលរដ្ឋក្នុងភូមិនាំគ្នាជួយរុះរើលំនៅដ្ឋាន ផ្ទះចំនួន២ខ្នង ចេញពីចំណីទន្លេទាំងកណ្ដាលអធ្រាត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍បាក់ច្រាំងទន្លេមេគង្គ បានកើតឡើងនៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី ២៦ ខែតុលា ដោយបាក់ជម្រៅ ៣០ ម៉ែត្រនិងបណ្ដោយ១០០ម៉ែត្រ នៅក្នុងហេតុការណ៍នេះត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចុះអន្តរាគមន៍រហូតដល់វេលាម៉ោង ១ទាបភ្លឺឈានចូលថ្ងៃទី ២៧ខែតុលាឆ្នាំ២០២១ ទើបរួចរាល់។

លោក តឹក លាង មេឃុំជីរោទ៍ទី១ បានឱ្យដឹងថា ដោយមើលឃើញគ្រោះធម្មជាតិបាក់ច្រាំងទន្លេកាន់តែបាក់មកកៀកលំនៅដ្ឋានប្រជាពលរដ្ឋទាំងនេះ អាជ្ញាធរបានប្រកាសតាមមេក្រូហៅប្រជាពលរដ្ឋនៅក្នុងភូមិឲ្យមកជួយអន្តរាគមន៍រុះរើលំនៅដ្ឋានចំនួន២ខ្នង ហើយនៅក្នុងហេតុការណ៍នេះ ក៏មានវត្តមានអភិបាលស្រុកអភិបាលរងស្រុក បានចុះមកជួយដោយមិនគិតពីការនឿយហត់នោះឡើយ។

ប្រសិនបើមានការយឺតយ៉ាវលំនៅឋានពលរដ្ឋអាចនឹងត្រូវស្រុតទៅតាមច្រាំងទន្លេចូលទៅក្នុងទឹកទន្លេ។ តែនេះដោយសារមហាសាមគ្គីប្រជាពលរដ្ឋរាប់រយនាក់ក្នុងនោះរួមមានប្រជាការពារ នគរបាលប៉ុស្តិ៍ អាជ្ញាធរដែនដី ទើបធ្វើឲ្យដំណើរការនេះបានប្រព្រឹត្តទៅលឿន៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម