ព័ត៌មានជាតិ
មន្ត្រីជំនាញក្រសួងធនធានទឹក ចុះពិនិត្យ ស្ដារ និងទប់ស្កាត់បណ្ដោះអាសន្ន ច្រាំងទន្លេបាក់ស្រុត នៅក្រុងកំពង់ចាម
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យលក្ខណៈបច្ចេកទេសក្នុងការទប់ស្កាត់បណ្ដោះអាសន្ននៅតំបន់រងគ្រោះដោយបាក់ស្រុតច្រាំងទន្លេមេគង្គក្រុងកំពង់ចាម ដើម្បីធ្វើការសាងសង់សំណង់ច្រាំងទន្លេឡើងវិញ។


នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមក្រុមការងារបច្ចេកទេស បានចុះពិនិត្យសិក្សាស្តារ និងជំរុញការសាងសង់ច្រាំងទន្លេនេះជាបណ្ដោះអាសន្ន។ ឆ្លៀតឱកាសនោះដែរ លោក ថោ ជេដ្ឋា បានឲ្យមន្ត្រីជំនាញធ្វើការទប់បាវខ្សាច់ផ្ទៃខាងក្រោមជាបណ្ដោះអាសន្នសិន។ ជំហានបន្ទាប់ នឹងបូមខ្សាច់ពីជ្រោយកោះសំរោងចេញមួយផ្នែក ធ្វើយ៉ាងណាពង្រីកសួនមាត់ទន្លេបន្ថែមទៀត។ ផ្អែកលើស្ថានភាពបច្ចុប្បន្ន និងទប់ស្កាត់កុំឲ្យរងការខូចខាត ឬបាក់ស្រុតបន្តទៀត លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះមុខ មានតែពង្រីកច្រាំងទន្លេធ្វើជាសួនច្បារបន្ថែមទំហំប្រមាណជិត ៣ ហិតា ដើម្បីឲ្យខ្សែទឹករត់ស្មើគ្នាវិញ។


ស្របពេល នៃការពិនិត្យសិក្សាស្តារ និងសាងសង់ច្រាំងទន្លេនេះ លោក អ៊ុន ចាន់ដា ក៏បានបញ្ជាឲ្យអាជ្ញាធរក្រុងសហការគ្នាជាមួយសមត្ថកិច្ចធ្វើការប្រើប្រាស់កម្លាំងសមត្ថកិច្ច ដើម្បីប្រចាំការហាមឃាត់ការធ្វើចរាចរណ៍ និងធ្វើដំណើរចេញចូលតំបន់បាក់ស្រុតច្រាំងទន្លេជាបណ្ដោះអាសន្ន ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទូទៅ។


គូសបញ្ជាក់ថា កាលពីយប់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ កន្លងទៅ មានហេតុការណ៍បាក់ស្រុតច្រាំងទន្លេនៅចំណុចភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម តែមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។ ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ បញ្ជាក់ពីមូលហេតុថា ការបាក់ស្រុតច្រាំងទន្លេនៅទីតាំងខាងលើនេះ បណ្តាលមកពីទីតាំងនោះស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ។ កត្តាមួយទៀត រដ្ឋបាលខេត្ត ថា អាចបណ្តាលមកពីសំណង់ច្រាំងទន្លេម្តុំនោះ មានអាយុកាលចាស់ ដោយសាងសង់តាំងពីឆ្នាំ ២០១២ ពោលគឺមានរយៈពេលជាង ១៤ ឆ្នាំហើយ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


